លោក​ Wayne Rooney អ្នកចាត់ការ​ក្លឹប​ Derby បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ The Sun នៅ​ក្នុង​ថ្ងៃ​នេះ​ពី​គោលដៅ​របស់​លោក​គឺ​ចង់​ក្លាយ​ជា​អ្នកចាត់ការ​ក្លឹប​ Manchester United នៅ​ក្នុង​ថ្ងៃ​ណា​មួយ​។

Wayne Rooney
Wayne Rooney

លោក​ Rooney បាន​និយាយ​ថា​៖ ” មូលហេតុ​ទាំង​អស់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មក​ធ្វើ​មក​ធ្វើ​ជា​ថ្នាក់​ដឹកនាំ​ក្លឹប​នេះ​គឺ​ដោយ​សារ​តែ​ Man United “។

លោក​បាន​បន្ត​ថា​៖” ខ្ញុំ​ធ្លាប់​ទទួល​បាន​ការ​សម្ភាសន៍​ការងារ​ទៅ​ធ្វើ​ជា​អ្នកដឹកនាំ​ Everton ។ តែ​យ៉ាង​ណា​ខ្ញុំ​ចង់​ធ្វើ​អ្នកចាត់ការ​ក្លឹប​ Man Utd។ ខ្ញុំ​ដឹង​ថា​ឥឡូវ​ហ្នឹង​ខ្ញុំ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ទៅ​ធ្វើ​នោះ​ទេ​ តែ​ខ្ញុំ​នឹង​រៀប​ចំ​គោលដៅ​ផែនការ​អ្វី​គ្រប់យ៉ាង​បែប​ទាំង​អស់​ដើម្បី​ឲ្យ​ប្រាកដ​ថា​ ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​អាច​ធ្វើ​វា​បាន​ “។

Rooney ចាប់​ជា​អាជីព​ជា​អ្នកចាត់ការ​ក្លឹប​ទើប​បាន​ ១ឆ្នាំ​ ២ខែ​ប៉ុណ្ណោះ​ ក្រោយ​លោក​បាន​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទាត់​កាល​ពី​ដើម​ឆ្នាំ​ ២០២១ នៅ​ក្លឹប​ Derby ​។ ក្នុង​អាជីព​ជា​កីឡាករ​លោក​ធ្លាប់​លេង​ឲ្យ​ក្លឹប​ Everton, Man Utd, D.C United និង​ Derby ៕