អតីតកីឡាករក្លិប Manchester United លោក Wayne Rooney បានចេញមុខជំទាស់ជាមួយនឹងការលើកឡើងរបស់ Cristiano Ronaldo ដែលបាននិយាយថា ក្រុមបិសាចក្រហមត្រូវតែបញ្ចប់ចំណាត់ថ្នាក់នៅក្នុងកំពូលតារាងទាំងបីក្រុម ខណៈ អ្នកចាត់ការក្រុម Derby County ខាងលើ កែតម្រូវថា ក្រុមត្រូវតែឈរនៅក្នុងចំណាត់ថ្នាក់លេខ១។
Wayne Rooney
Wayne Rooney
ជាការពិតណាស់ នៅពេលបច្ចុប្បន្ន Man Utd កំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ៧នៃក្របខណ្ឌ Premier League ខណៈ Ronaldo បានបញ្ជាក់ថា វាជាបរាជ័យរបស់ក្រុមបិសាចក្រហមប្រសិនបើក្រុមមិនអាចបញ្ចប់រដូវកាលនៅក្នុងកំពូលតារាងទាំងបីក្រុមបាន។
Rooney បាននិយាយថា៖ “Man Utd ត្រូវតែជាក្រុមកំពូលលេខមួយ មិនមែនក្រុមកំពូលទាំងបីទេ។ នេះជាអ្វីដែលអ្នកគាំទ្រទាមទារពីក្លិប។ ពិតណាស់ ពួកគេកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ប៉ុន្តែ នេះជាក្រុមដែលត្រូវការឈ្នះពានរង្វាន់។ នេះជាសម្ពាធក្នុងការលេងឲ្យ Man Utd”៕