ខ្សែប្រយុទ្ធ Wayne Rooney បានជ្រើសរើសវិលត្រលប់ទៅកាន់ក្រុម Everton វិញ​ ជាជាងផ្លាស់ទីទៅប្រទេសមួយដូចជាប្រទេសចិន ដោយសារតែរូបគេ​ចង់​លេងនៅ​ក្រោម​សម្ពាធ។

photo of Wayne Rooney
Wayne Rooney of Everton

ការពិតណាស់ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Manchester United រូបនេះ បានចូលលេងឱ្យក្លឹប Everton វិញក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំកាលពីរដូវក្តៅមុន ។ បន្ទាប់ពីរចំណាយរយៈពេល 11ឆ្នាំនៅ Man United ។

កីឡាករវ័យ 32 ឆ្នាំរូបនេះបាននិយាយថា «ខ្លួនមានជម្រើសក្នុងការផ្លាស់ទៅប្រទេសផ្សេង នៅលើកិច្ចសន្យាមួយដែរមានប្រាក់ដ៏ច្រើន ។ ទាំងនោះមិនមែនជាបំណងប្រាថ្នារបស់ខ្ញុំទេ គោលដៅរបស់ខ្ញុំគឺលេងក្រោមសម្ពាធ នោះហើយបំណងប្រាថ្នារបស់ខ្ញុំ ប្រសិនបើខ្ញុំជ្រើសរើសជម្រើសផ្សេងនោះខ្ញុំគ្នាឧកាសលេងទេ» ៕