ខែ្សប្រយុទ្ធក្រុម Everton កីឡាករ Wayne Rooney បានលើកឡើងថា Harry Kane អាចនឹងចាកចេញពីក្រុម Tottenham ប្រសិនបើពួកគេមិនបានឈ្នះពានរង្វាន់មួយក្នុងរយៈពេលពីរឆ្នាំទៀត។

photo of Harry Kane
Harry Kane of Tottenham Hotspur

ជាការពិតណាស់ Kane តែងតែមានក្តីស្រមៃក្នុងការជួយ Spurs ឲ្យឈ្នះពាន ប៉ុន្តែរូបគេមិនទាន់អាចធ្វើបាននៅឡើយទេ។

Rooney បាននិយាយប្រាប់សារព័ត៌មាន MNF ថា «ពេលនេះគាត់ប្រហែលជាខ្សែប្រយុទ្ធល្អបំផុតនៅអឺរ៉ុប។ គាត់អាចទៅកន្លែងដែលគាត់ចង់បាន គាត់អាចរកគ្រាប់បាល់បានគ្រប់ប្រភេទទាំងអស់។ បញ្ហាដែល Tottenham នឹងមាន គឺថា ការលើកទឹកចិត្តរបស់គាត់ ផ្លាស់ប្តូរពីការរកគ្រាប់បាល់ស៊ុតបញ្ចូលទី ទៅពានរង្វាន់វិញ»។

គាត់បន្តថា «ប្រសិនបើ Tottenham មិនទទួលបានពានរង្វាន់នៅក្នុងឆ្នាំក្រោយប្រហែលជា 2 ឆ្នាំគាត់នឹងចង់ផ្លាស់ទីទៅកន្លែងផ្សេងដើម្បីឈ្នះពានរង្វាន់។ នោះគឺជាការសម្រេចចិត្តដែលគាត់នឹងត្រូវធ្វើនៅឆ្នាំក្រោយឬពីរឆ្នាំទៀត»៕

ប្រភពពី៖​ skysports