ខ្សែប្រយុទ្ធ Wayne Rooney ទម្លាយមូលហេតុដែលលោកចាកចេញពី Everton ដោយផ្លាស់ទៅលេងឱ្យក្លឹប DC United ក្របខ័ណ្ឌ MLS ដែលជាលីគកំពូលរបស់សហរដ្ឋអាមេរិកកាលពីខែមុន។

Wayne Rooney
Wayne Rooney

កាលពីដើមរដូវកាលមុនខ្សែប្រយុទ្ធ Wayne Rooney បានចាកចេញពីក្លឹបបិសាចក្រហម Manchester United ទៅលេងឱ្យ Everton ដែលជាក្លឹបលោកធ្លាប់លេងឱ្យកាលពីកុមារភាព។ ប៉ុន្តែបំណង់របស់លោកក្នុងការលេងឱ្យអតីតក្លឹបចាស់របស់លោក Everton បានតែមួយរដូវកាលប៉ុណ្នោះ រួចក៏ផ្លាស់ទៅលេងក្លឹប DC United ជាបន្ត។

នៅពេលអ្នកការសែតសួរលោកអំពីការចាកចេញពី Everton ព្រោះទើបលេងបានមួយរដូវកាលប៉ុណ្នោះព្រោះក្លឹបនេះជាក្លឹបធ្វើឱ្យខ្សែប្រយុទ្ធវ័យ 32ឆ្នាំរូបនេះមានអនាគតន៏មកដល់សព្វថ្ងៃនេះ លោកក៏បានបកស្រាយវិញថា៖ ជាក់ស្តែងនៅឯក្លឹប Manchester United ខ្ញុំអាចស្នាក់នៅទីនោះបានពីរឆ្នាំទៀត នឹងប្រាក់ខែរាប់ម៉ឺនដុលា។ ប៉ុន្តែព្រោះថាខ្ញុំចង់លេងឱ្យក្លឹបដែលខ្ញុំធ្លាប់លេងឱ្យតាំងពីកុមារភាពវិញគឺក្លឹប Everton វាមិនគួរឱ្យជឿរសោះខ្ញុំទើបនឹងលេងទីនោះបានមួយរដូវប៉ុណ្ណោះពួកគេចង់ឱ្យខ្ញុំចាកចេញពីក្លឹប ហើយពួកគេថែមទៀតថា ប្រសិនបើខ្ញុំចាកចេញនឹងធ្វើអោយពួកគេសប្បាយចិត្ត ទើបខ្ញុំចាកចេញតែម្ដងទៅ ៕

ប្រភពពី៖ Goal