photo of Rooney & Ibrahimovic
Rooney និង Ibrahimovic ជាប់ឈ្មោះដណ្ដើមពានកីឡាករឆ្នើមនៅ MLS

អតីតកីឡាកររបស់ Man UTD ពីររូបគឺ Wayne Rooney និង Zlatan Ibrahimovic បានជាប់ក្នុងបញ្ជីឈ្មោះចុងក្រោយ ត្រូវដណ្ដើមពានកីឡាករឆ្នើមជាងគេនៅលីគកំពូលអាមេរិក Major League Soccer’s MVP Award

Rooney ប្រធានក្រុមរបស់ DC United ខណៈ Ibrahimovic ជាកីឡាកររបស់ LA Galaxy បានចូលរួមប្រជែងពាននេះ បន្ទាប់ពីពួកគេបង្ហាញខ្លួនដំបូងក្នុងក្របខណ្ឌ Major League Soccer។

photo of Wayne Rooney
Wayne Rooney

Rooney រកបាន១២គ្រាប់និងចែកបាល់បាន៧គ្រាប់ ក្នុងការបង្ហាញខ្លួន២០ប្រកួតសម្រាប់ DC United។ រីឯ Zlatanវិញរកបាន២២គ្រាប់ និងចែកបាល់បាន១០គ្រាប់ សម្រាប់ការបង្ហាញខ្លួន២៧ប្រកួត អោយ LA Galaxy ។

photo of Zlatan Ibrahimovic
Zlatan Ibrahimovic

ក្រៅពីពានរង្វាន់ខាងលើ អ្នកទាំងពីរក៏មានឈ្មោះដណ្ដើមពានមួយទៀតគឺ ពានរង្វាន់កីឡាករចំណូលថ្មីល្អប្រចាំឆ្នាំNewcomer of the Year នៅ លីគបាល់ទាត់របស់អាមេរិកនេះដែរ៕