បើយ៉ោងតាមសារព័ត៌មានរបស់អង់គ្លេសបានឱ្យដឹងថា Wayne Rooney នឹងពាក់អាវលេខ 10 ក្នុងប្រកួតយប់នេះ ខណៈដែរខ្សែបម្រើ Fabian Delph នឹងធ្វើជាប្រធានក្រុមជម្រើសជាតិអង់គ្លេស ប្រកួតមិត្តភាពជាមួយនឹងសហរដ្ឋអាមេរិក។

Rooney នឹងពាក់អាវលេខ 10 ចំណែក Delph ធ្វើជាប្រធានក្រុមអង់គ្លេស
Rooney នឹងពាក់អាវលេខ 10 ចំណែក Delph ធ្វើជាប្រធានក្រុមអង់គ្លេស

Rooney បាន​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​កាល​ពី​ឆ្នាំ​2017។ ប៉ុន្តែ​គេ​នឹង​បង្ហាញ​ខ្លួន​លើក​ទី​120 ហើយ​ក៏​ជា​ការ​លេង​ចុងក្រោយ​ក្នុង​ប្រកួត​មិត្តភាព​រវាង​អង់គ្លេស​និង​អាមេរិក នៅ​កីឡដ្ឋាន Wembley នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ម៉ោង3​រំលង​អាធ្រាត្រនេះដែរ។​

ចាប់​ផ្ដើម​ការ​ប្រកួត Fabian Delph នឹង​ផ្ដើម​ធ្វើ​ជា​ប្រធាន​ក្រុម​ដំបូង ប៉ុន្តែ​​គេ​នឹង​ផ្ដល់​តំណែង​មួយ​នេះ​ទៅ​ឱ្យ Rooney វិញ នៅ​ពេល​ដែល​ប្ដូរ​ចូល​នៅ​វគ្គ​ទី​2។ កីឡាករ​របស់ DC United ​នឹង​មាន​ការ​ឈរ​ជា​របង​កិត្តិយស​ផង​ដែល​ក្នុង​ការ​ប្រកួត។ Wayner Rooney ​បាន​បញ្ចប់​ភារកិច្ច​ពី​ជម្រើស​ជាតិ​ដោយ​លេង​បាន​ 119​ប្រកួត ទាត់​បញ្ចូល​ទី​ 53​គ្រាប់​ជាប់​ឈ្មោះ​ជា​កីឡាករ​ទាត់​ចូល​ច្រើន​ជាង​គេរបស់តោកំណាចអង់គ្លេសមួយនេះ៕

Rooney នឹងពាក់អាវលេខ 10 ចំណែក Delph ធ្វើជាប្រធានក្រុមអង់គ្លេស
Rooney នឹងពាក់អាវលេខ 10 ចំណែក Delph ធ្វើជាប្រធានក្រុមអង់គ្លេស

ប្រភព៖ telegraph