អតីតខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស និងក្រុមបិសាចក្រហម Manchester United កីឡាករ Wayne Rooney បានធ្វើការអត្ថាធិប្បាយអំពីការត្រលប់មកវិញរបស់ Cristiano Ronaldo។

Cristiano Ronaldo នឹង Wayne Rooney
Cristiano Ronaldo នឹង Wayne Rooney

នេះបើយោងតាម Mirror ដកស្រងសម្ដីរបស់ Rooney បាននិយាយ៖“ យើងបានឃើញនៅក្នុងការប្រកួតជាមួយអៀរឡង់នូវអ្វីដែលគាត់ធ្វើ។ ប៉ុន្មាននាទីចុងក្រោយនេះគាត់រកបានគ្រាប់បាល់ ២គ្រាប់យ៉ាងអស្ចារ្យដូច្នេះគាត់អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្របខ័ណ្ឌ Premier League ។

ខ្ញុំគិតថាទីបំផុតក្រុម Man United បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រជែងយកពានរង្វាន់ហើយខ្ញុំពិតជាមានអារម្មណ៍ថាពួកគេត្រូវតែធ្វើនៅឆ្នាំនេះ។

ដូច្នេះ Cristiano នឹងក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់។ ខ្ញុំគិតថាគាត់នឹងមានពេលវេលាដ៏ល្អនៅរដូវកាលនេះហើយខ្ញុំប្រាកដថាគាត់នឹងរកគ្រាប់បាល់បានច្រើន” ។