កីឡាករសញ្ចាតិអង់គ្លេស Wayne Rooney បានសម្រេចចិត្តចាកចេញពីក្របខ័ណ្ឌអង់គ្លេសដើម្បីទៅលេងឱ្យក្លឹប DC United នៅសហរដ្ឋអាមេរិកជាស្ថានៃក្របខ័ណ្ឌ Major League Soccer។

photo of Wayne Rooney
Wayne Rooney

អតីតខ្សែប្រយុទ្ធក្រុម Manchester United រូបនេះបានចុះហត្ថលេខាលើកុងត្រា ជាមួយក្រុម DC United រយៈពេល 2ឆ្នាំកន្លះរូបគេនឹងក្លាយជាកីឡាករដែលមានប្រាក់បៀវត្សរ៍ច្រើនជាងគេរបស់កីឡាករទាំងអស់ដែលលេងនៅក្លឹប DC United នេះ។

គេរំពឹងថា Rooney ទំនងចូលលេងឱ្យ DC United ជាលើកដំបូងនៅថ្ងៃទី 14ខែកក្កដាឆ្នាំខាងមុខនេះ នៅពេលក្លឹបនេះសម្ពោធកីឡដ្ឋាន Audi Field ថ្មី ដែលមានចំណុះជាង 2ម៉ឺននាក់៕

ប្រភពពី៖ BBC