ខ្សែប្រយុទ្ធចាស់វស្សា Wayne Rooney ស៊ុតពីរគ្រាប់ នឹងបញ្ចូនមួយគ្រាប់ ជួយ DC United យកឈ្នះ  New York City 3ទល់នឹង1 ឡើងទៅវគ្គ play-off ប្រជែងយកពាន Major League Soccer របស់អាមេរិក។

Rooney ស៊ុតពីរគ្រាប់ជួយ DC United ទៅវគ្គ play-off ជើងឯក MLS
Rooney ស៊ុតពីរគ្រាប់ជួយ DC United ទៅវគ្គ play-off ជើងឯក MLS

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ 32 ឆ្នាំរូបនេះរកគ្រាប់បើកឆាក់នៅនាទីទី8 រួចបញ្ជូនបាល់ឱ្យ Luciano Acosta ស៊ុតគ្រាប់ទី2របស់ក្រុមក្នុងនាទី24។ លុះដល់នាទីទី74 Rooney ស៊ុតបាល់ពិន័យ 11ម៉ែត្រដើម្បីធានាជ័យជម្នះសម្រាប់ DC United មុនពេលម្ចាស់កំណត់ត្រាគ្រាប់បាល់អេស្ប៉ាញ David Villa ស៊ុតមួយគ្រាប់ជូនក្រុមរបស់ពួកគេនៅនាទីទី78។

DC United ប្រកួត 9ចុងក្រោយ មិនស្គាល់ចាញទេ និងឈ្នះ 5 ប្រកួតជាប់ៗគ្នាទៀត ពួកគេនឹងឈានទៅប្រកួតវគ្គ play-off ជាមួយ Chicago Fire នៅថ្ងៃអាទិត្យក្រោយ៕

ប្រភព៖ BBC