Rooney ស៊ុតគ្រាប់ដំបូងនៅអាមេរិក តែក៏ត្រូវរបួសបែកច្រមុះដែរ

Wayne Rooney អតីតខ្សែប្រយុទ្ធអង់គ្លេសបានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់គេសម្រាប់ D.C United និង តែក៏បានបែកច្រមុះដែរក្នុងការទទួលជ័យជម្នះ ២-១ លើ Colorado Rapids ការប្រកួត ក្របខណ្ឌ MLS ។
Rooney ស៊ុតបើកឆាកឲ្យ DC នាំមុខ តែត្រូវកីឡាករ Howard របស់ក្រុម Colorado តាមស្មើ រហូតដល់នាទី៩០ គ្រាប់បាល់បញ្ចូលទីខ្លួនឯងរបស់ Niki ធើ្វឲ្យ DC United ទទួលបាន ៣ពិន្ទុទាំងត្រដាបត្រដួស។

យ៉ាងណាក្នុងការប្រកួតនោះ ក្រៅពីរកគ្រាប់បាល់ដំបូងបាន អតីតប្រធានក្រុម Man Utd បានរងរបួសបាក់ខ្ទង់ច្រមុះឈាមហូរពេញមុខ ក្រោយពីព្យាយាមការពារបាល់ដែលលើកមកពីជ្រុង នៅក្នុងម៉ោងបន្ថែមមុននឹងចប់ការប្រកួត៕ គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Niki Jackson នៅនាទី៩០បានធ្វើឱ្យ DC United ទទួលជ័យជម្នះមុនពេលខ្សែប្រយុទ្ធ Rooney បាក់ច្រមុះនៅនាទីបន្ថែម។
ក្រោយមក Rooney ក៏បានសរសេរលើបណ្ដាញសង្គមថា “រីករាយក្នុងការរកគ្រាប់បាល់ដំបូងរបស់ខ្ញុំសម្រាប់ក្លិប DC តែក៏បានបែកច្រមុះចំនួន៥ថ្នេរ”៕
