photo of Ross Barkley
កីឡាករ Ross Barkley

កីឡាករ Ross Barkley អះអាងថា Chelsea នៅតែមានសង្ឃឹម បន្ទាប់ពីការចាកចេញរបស់កីឡាករ Eden Hazard ហើយរំពឹងថា ក្លឹបនេះនឹងបោះជំហានទៅមុខ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Frank Lampard ។

Hazard បានចាកចេញពីពហុកីឡាដ្ឋាន Stamford Bridge ទៅចូលរួមជាមួយក្លឹប Real Madrid នៅរដូវក្តៅនេះក្នុងកិច្ចព្រមព្រៀងដែលមានទឹកប្រាក់រហូតដល់ ១៥០លានផោន។

photo of Eden Hazard
កីឡាករ Ros Barkley ដែលចាកចេញ Chelsea

Barkley បាននិយាយថា “យើងនឹងបង្កើនកិច្ចប្រឹងប្រែង។ យើងត្រូវតែបំពេញភាពខ្វះចន្លោះនេះ។ គ្រប់គ្នានៅក្នុងក្លឹបជឿថា គាត់គឺជាកីឡាករឆ្នើម ប៉ុន្តែគាត់បានចាកចេញហើយ។

Barkley បន្តថា “គាត់មានការប្រកួតប្រជែងថ្មីនៅពេលនេះ ហើយយើងត្រូវស្វែងរកគ្រាប់បាល់និងបង្កើតឱកាស។ កាលពីរដូវកាលមុន នៅពេល Hazard មិនបានលេង យើងនៅតែមានឱកាសឈ្នះការប្រកួត”។

photo of Ross Barkley
កីឡាករ Ross Barkley

Barkley បានបន្ថែមថា “យើងដឹងថា គាត់គឺជាកីឡាករដ៏អស្ចារ្យ ប៉ុន្តែយើងមានកីឡាករអស្ចារ្យផ្សេងទៀតក្នុងក្រុម ដូចជា Callum Hudson Odoi ដែលទើបនឹងត្រឡប់មកវិញពីរបួស ហើយយើងបានផ្ទេរ Christian Pulisic”ផងដែរ៕