វីរបុរស​របស់ Manchester United លោក Roy Keane បាន​ទាយ​ទុក​ថា Manchester City នឹង​ឈ្នះ​​ពាន Premier League ឆ្នាំ​នេះ។

Roy Keane
Roy Keane

Man City ទើប​តែ​ប្រកួត​ស្មើ​គ្នា​ជាមួយ Liverpool ២-២ កាល​ពី​យប់​មិញ។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ City ឈរ​នៅ​លេខ​៣​នៃ​តារាង​ពិន្ទុ​លីគ​មាន​១៤​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ​៤ United ខណៈ Liverpool នៅ​លេខ​២ ឯ Chelsea ស្ថិត​នៅ​កំពូល​តារាង។

Keane បាន​​បញ្ចេញ​ទស្សនៈ​ថា ៤​ក្រុម​​នេះ​នឹង​មាន​ឱកាស​ទៅ​លេង​នៅ Champions League នៅ​រដូវ​កាល​ក្រោយ។ ប៉ុន្តែ​ក្រុម​លោក Pep Guardiola មាន​លទ្ធភាព​ខ្ពស់​ជាង​គេ​សម្រាប់​ការ​ការពារ​តំណែង​ជើង​ឯក​លីគ។

ប្រាប់ Sky Sports លោក Keane បាន​​និយាយ​ថា បើ​វែកញែក​ កាល​ពី​សប្ដាហ៍​មុន Liverpool របូត​​ដល់​ទៅ​៣​គ្រាប់​ជាមួយ Brentford ហើយ​យប់​មិញ​របូត​២​គ្រាប់​ទៀត។ នេះ​មិនមែន​ជា​សញ្ញា​ល្អ​ឡើយ ប៉ុន្តែ​ពួក​គេ​មាន​​ខ្សែ​ប្រយុទ្ធ​ល្អ។ ប៉ុន្តែ​លោក​នៅ​តែ​គិត​ថា City មាន​ឱកាស​កាស​ឈ្នះ​ពាន​លីគ​ច្រើន​ជាង​គេ៕