​លោក Roy Keane ​អតីត​កីឡាករ​បិសាច​ក្រហម Manchester United ​បាន​និយាយ​ថា​ក្រុម​តោ​ខៀវ Chelsea ​គួរ​តែ​រក​បាន​៧​គ្រាប់​លើ​ក្រុម Arsenal ​មិន​មែន​ត្រឹម​២-០​នោះ​ទេ។

Roy Keane
Roy Keane

​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​សប្ដាហ៍​ទី​២ ​ក្រុម Chelsea ​ពិត​ជា​បន្ដ​ភាព​ខ្លាំង​របស់​ខ្លួន​មែន ​ដោយ​យក​ឈ្នះ​លើ​ក្រុម Arsenal ​ក្នុង​លទ្ធផល ​២-០។ ​គ្រាប់​បើក​ឆាក​នៃ​ការ​ប្រកួត​ក៏​រក​បាន​ដោយ​កីឡាករ​ចំណូល​ថ្មី Lukaku ​ផង​ដែរ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កាន់​តែ​ពេញ​ចិត្ត​សម្រាប់​ទម្រង់​លេង​នៃ​ក្រុម​តោ​ខៀវ​នា​ពេល​បច្ចុប្បន្ន។

​យ៉ាងណាមិញ បើ​តាម​ការ​មើល​ឃើញ​របស់​លោក Roy Keane ​វិញ ​ថា​ប្រកួត​ទល់ Arsenal ​នេះ ​ក្រុម Chelsea ​គួរ​តែ​រក​បាន​ដល់​ទៅ​៧​គ្រាប់ ​មិន​មែន​ត្រឹម​តែ​២​គ្រាប់​នោះ​ទេ។ ​ដោយ​លោក​មើល​ឃើញ​ថា​ប្រសិន​បើ​តង់​ទី​២ ​សមាជិក​ក្រុម​ផ្ដោត​ចង់​ឈ្នះ​ខ្លាំង​ដូច​តង់​ទី​១ ​នោះ ​ក្រុម​របស់​លោក Thomas Tuchel ​នឹង​បង្កើត​ឱកាស​រក​គ្រាប់​បាល់​បាន​ច្រើន​ទៀត​ជាក់​ជា​មិន​ខាន៕