ក្លិប Manchester City បានប្រកាសពីការចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយខ្សែការពារ Ruben Dias របស់ពួកគេនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ក្លិប។ កិច្ចសន្យានេះនឹងបន្តរហូតដល់រដូវក្តៅឆ្នាំ ២០២៧ ។

Ruben Dias
Ruben Dias

កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះបានចូលរួមជាមួយ Man City ពី Benfica កាលពីខែកញ្ញាឆ្នាំ ២០២០ ក្នុងតម្លៃខ្លួន ៦៨ លានអឺរ៉ូ។

កាលពីរដូវកាលមុនខ្សែការពារ Ruben Dias បានឈ្នះពានរង្វាន់ Premier League និងមេដាយប្រាក់ Champions League ។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះក៏ត្រូវបានបោះឆ្នោតជាកីឡាករឆ្នើមប្រចាំក្របខ័ណ្ឌ Premier League និងជាអ្នកការពារឆ្នើមប្រចាំពានរង្វាន់ UEFA Champions League ឆ្នាំ ២០២០/២១ ផងដែរ។