ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah ជឿជាក់ថា Liverpool អាចឈ្នះពានរង្វាន់ Champions League រដូវកាលនេះ ក្រោយព្យាយាមយ៉ាងខ្លាំងដើម្បីឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ។

photo of Mohamed Salah
Mohamed Salah of Liverpool

ក្រុមរហស្សនាមថាហង្សក្រហមបានយកឈ្នះគូប្រជែងមកពីអង់គ្លេសដូចគ្នា Manchester City ដោយលទ្ធផលសរុបទាំងពីរជើង 5ទល់នឹង1 នៅវគ្គ8ក្រុមចុងក្រោយ ហើយសម្រាប់ការចាប់ឆ្នោតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយប់មិញនេះ Salah នឹងត្រូវប្រឈមមុខនឹងក្រុមចាស់របស់គាត់ Roma ដែលទម្លាក់ Barcelona នៅវគ្គ8ក្រុមចុងក្រោយដូចគ្នា ។

Salah និយាយថា៖​ «ក្រុមរបស់ពួកយើងអាចឈ្នះពាន Liverpool បានព្រោះពួកយើងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដូចខ្ញុំតែងតែនិយាយអញ្ចឹង យើងត្រូវតែប្រឹងប្រែងមួយជំហានៗដូច្នេះគ្រប់យ៉ាងសុទ្ធតែអាចទៅរួច។ ព្រោះនៅពេលនេះពួកយើងនៅសល់តាពីរប្រកួួតទៀតទេពួកយើងនឹងដល់វគ្គចុងក្រោយហើយដូច្នេះពួកយើងកាន់តែខំប្រឹងដើម្បីពាននេះ» ៕

ប្រភពពី៖ goal