ខ្សែប្រយុទ្ធ Mohamed Salah បានផ្តួលខ្សែប្រយុទ្ធ Cristiano Ronaldo និង Gareth Bale ក្នុងការឈ្នះពានគ្រាប់បាល់ល្អបំផុតរបស់ពិភពលោក FIFA Puskas ឆ្នាំ2018 ក្រោយពីគាត់ស៊ុតបញ្ចូលទីយ៉ាងស្អាត់ទៅលើក្រុម Everton កាលពីខែធ្នូ ។

Mohamed Salah
Mohamed Salah

ការទទួលបានពានរង្វាន់របស់ FIFA សម្រាប់ តារាបាល់ទាត់របស់ Liverpool រូបនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់កីឡាករជាច្រើនដូចជាកីឡាករ Gareth Bale បាននិយាយយ៉ាងច្បាស់ថាគាត់នឹងឈ្នះពានរង្វាន់នេះក្រោយពីការទាត់បាល់បញ្ចូលទីទៅលើក្រុម Liverpool នៅវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលមុន។ ខណៈដែរ Ronaldo ក៏មានគ្រាប់ស៊ុតបញ្ចូលទីយ៉ាងស្អាតផងដែរនៅ Champions League បន្តាប់ពីស៊ុតបកចេកទៅលើក្រុមថ្មីរបស់លោក Juventus ។

នេះជាលើកដំបូងហើយក្នុងអាជីពរបស់លោក ក្នុងការឈ្នះពាននេះ ខណៈដែរពាននេះ FIFA បង្កើតតាំងពីឆ្នាំ 2009 មកម្លេះ ហើយខ្សែប្រយុទ្ធ Cristiano Ronaldo ជាអ្នកឈ្នះមុននេះបង្អស់ ៕

ប្រភព៖ Goal