Salah ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ រីុឯ Sane ឈ្នះពានកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ
កីឡាករ Mohamed Salah បានឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំនៅ Premier League ហៅកាត់ថា PFA ក្រោយពីរូបគេបានបង្ហាញទម្រង់លេងដ៏ល្អក្នុងរដូវកាលនេះ។

កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះបានឈ្នះទៅលើបេក្ខជនផ្សេងៗដូចជា កីឡាករ Kevin De Bryne, Harry Kane, David De Gea និង David Silva ផងដែរ។ ទោះបីជារូបគេទើបតែមកលេងឲ្យ Liverpool បានមួយរដូវកាលក្តី។ តាមរយៈការបោះឆ្នោតពីសំណាក់កីឡាករអាជីពដូចគ្នា។
ចំណែកឯខ្សែបម្រើរបស់ក្រុមមេឃខៀវ Manchester City វិញកីឡាករ Leroy Sane ថ្វីបើចាញ់ Salah ក្នុងការជែងពានកីឡាករឆ្នើមជាងគេនោះ រូបគេក៏បានឈ្នះពានកីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំឆ្នាំនៅអង់គ្លេស PFA (PFA Young Player of the Year) ផងដែរ ។

សម្រាប់ជយលាភីកីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំឆ្នាំ PFA Sane បានប្រជែងឈ្នះកីឡាករខ្លាំងជាច្រើនក្នុងលីគដូចជា Harry Kane របស់ Spurs, Marcus Rashford របស់ Man Utd និង មិត្តរួមក្រុម Ederson និង Raheem Sterling៕