photo of Mohamed Salah
Mohamed Salah យក​ឈ្នះ Ronaldo ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​សប្ដាហ៍

Mohamed Salah ក្នុងរដូវកាលនេះស៊ុតបាល់បញ្ចូលទីច្រើនជាងគេនៃក្របខ័ណ្ឌកំពូលអង់គ្លេស Premier League  ខណៈពេលដែលគាត់ក៏បានផ្តួលកីឡាករ Cristiano Ronaldo ក្នុង​ការ​បោះ​ឆ្នោត​មួយ​នៅ​ក្រប​ខណ្ឌ Uefa Champion League ជា​កីឡាករ​ឆ្នើម​ប្រចាំ​សប្ដាហ៍ ។

ពិតណាស់ Salah ទទួល​បាន​ការ​បោះ​ឆ្នោត​សរុប​ចំនួន 57% ក្នុង​ចំណោម​ការ​បោះឆ្នោត​សរុប​របស់ UEFA ។ ការ​បោះ​ឆ្នោត​នេះ ក្រោយ​ពី​កីឡាករ​អេហ្សីប លេង​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​ឈ្នះ Man City កាល​ពី​ថ្ងៃ​ពុធ​ក្នុង​ការ​ប្រកួត​ជើង​ទី​ 1​វគ្គ​ 8ក្រុម​ចុង​ក្រោយ​ក្រប​ខណ្ឌ Uefa Champion League រដូវ​នេះ ។

គាត់មានពិន្ទុខ្ពស់ជាងកីឡាករ Cristiano Ronaldo (35%), James Rodriguez (5%) និង Gerard Pique (4%) ជាមួយនឹងកីឡាករបួននាក់ដែលត្រូវបានជ្រើសរើសដោយ UEFA ៕

ប្រភពពី៖ marca