ខែ្សប្រយុទ្ធក្រុមជម្រើសជាតិអេហ្សីប កីឡាករ Mohammed Salah បាននិយាយថា រូបគេនឹងចូលលេងការប្រកួតបើកឆាក ទល់នឹងអ៊ុយរ៉ាហ្កាយ បាន។

photo of Mohamed Salah
Mohamed Salah of Egypt

ពិតណាស់ ខ្សែ​ប្រយុទ្ធ​របស់ Liverpool បាន​រងរបួស​ស្មា​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League កាល​ពី​ថ្ងៃ​ទី 26ខែ ឧសភា ក្រោយពីប៉ះទង្គិចជាមួយខ្សែការពារ Sergio Ramos របស់ Real Madrid ។ គាត់នឹងត្រូវដឹកនាំក្រុមអេហ្សីបចូលរួមក្នុងព្រឹត្តិការណ៍ World Cup ខណ:ក្រុមរបស់គាត់ស្ថិតនៅក្នុងពូល A ប្រឆាំងនឹងម្ចាស់ផ្ទះរុស្ស៊ី អារ៉ាប់ប៊ីសាអូឌីត និងអ៊ុយរូហ្គាយ ។

ខែ្សប្រយុទ្ធសញ្ចាតិអេហ្សីបរូបនេះបាននិយាយប្រាប់ប្រធានាធិបតីរបស់អេហ្ស៊ីបថា៖ ខ្ញុំសន្យាថាខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup និងដើម្បីសម្រេចក្តីសុបិនរបស់អេហ្ស៊ីបផងដែរ។ ពេលនេះខ្ញុំធូរស្បើយជាងមុនហើយ ខ្ញុំបានត្រៀមខ្លួនជាស្រេចហើយដើម្បីលេងប្រកួតបើកចាក់ជាមួយអ៊ុយរូហ្គាយ។ ខ្ញុំនឹងមិនបោះបង់ចោលនូវក្តីសុបិន្តរបស់ខ្ញុំឡើយ ខ្ញុំសន្យាថានឹងធ្វើឱ្យអស់ពីសមត្ថភាពសម្រាប់ប្រជាជនរបស់យើងអេហ្ស៊ីប ៕