photo of Mohamed Salah
Mohamed Salah of Liverpool

ខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ  Mohamed Salah និយាយថា ក្រុមរបស់ខ្លួនមិនខ្លាច Manchester City ទេ ។

ពិតណាស់ Liverpool និង Manchester City នឹងត្រូវជួបគ្នាក្នុងពានរង្វាន់ Champion League វគ្គ 8ក្រុមចុងក្រោយ ប៉ុន្តែ Salah មិនខ្លាចក្រុមដែរមកពីក្នុងលីគរបស់ខ្លួនទេ ។

ខ្សែប្រយុទ្ធវ័យ 25ឆ្នាំរូបនេះ បាននិយាយថា “ខ្ញុំគិតថា Man City មិនខ្លាំងដូចអ្វីដែលគ្រប់គ្នា គិតនោះទេ។ ពួកយើងធ្លាប់បានយកឈ្នះពួកគេ។ ការប្រកួត Champion League គឺអាស្រ័យលើការចាប់ឆ្នោត ប៉ុន្តែយើងមិនខ្លាចគូប្រជែងណាទេទោះបីពួកគេខ្លាំងយ៉ាងណាក៏ដោយ ។ ពួកយើងស្ថិតនៅវគ្គ 8ក្រុមចុងក្រោយ ហើយពួកយើងមានឱកាសដូចគ្នាៗ ក្នុងការឈ្នះពានក្នុងចំណោម 7 ក្រុមផ្សេងទៀត ៕