កីឡារកឆ្នើមរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តចង់ចាកចេញពីក្លិបទៅចូលរួមជាមួយ Barcelona នៅឆ្នាំ២០២០។

Mohamed Salah
Mohamed Salah

កីឡាករជម្រើសជាតិអេហ្ស៊ីបរូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោជាមួយនឹងក្រុមហង្សក្រហម Liverpool ធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើលពីសមត្ថភាពរបស់រូបគេ។ យោងតាមកាសែត Don Balon បានអោយដឹងថានេះជាអាចជារដូវកាលចុងក្រោយរបស់ Salah នៅលើទឹកដី Anfield។

តាមរយៈប្រភពដដែលបានអោយដឹងថា Salah ក៏ជាគោលដៅរបស់ក្លិប Real Madrid ផងដែរប៉ុន្តែអតីតកីឡាកររបស់​Roma រូបនេះមិនចង់ធ្វើការផ្ទេរទៅកាន់ទឹកដី Madrid នោះទេដោយសារតែរូបគាត់ធ្លាប់មានបញ្ហាជាមួយនឹងកីឡាករ Sergio Ramos។

បាត់បង់ Salah អាចជាការបាត់បង់កម្លាំងដ៏សំខាន់មួយរបស់ក្រុម Liverpool ប៉ុន្តែក្លិបនៅមានកីឡាករឆ្នើម Sadio Mane ដែលជាកីឡាករសំខាន់១រូបទៀតរបស់លោក Klopp រួមជាមួយនឹងខ្សែប្រយុទ្ធ Roberto Firmino ដែលនៅតែជាកម្លាំងសំខាន់ជួយអោយ Liverpool រក្សាជំហររឹងមាំ។

គួរបញ្ជាក់ផងដែរថាកីឡាករ Salah ស៊ុតបញ្ចូលទីបាន៤គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន៣លើកក្នុងចំណោម៨ប្រកូតក្នុងក្របខណ្ឌ Premier League រដូវកាលថ្មីនេះ ចំណែកឯក្នុងក្របខណ្ឌ Champions League រូបគេស៊ុតបញ្ចូលទីបាន២គ្រាប់ផងដែរក្នុងចំណោម២ប្រកួតកន្លងទៅនេះ៕