ខែ្សប្រយុទ្ធឆ្នើម Mohamed Salah បានត្រឹមតែអង្គុយមើលមិត្ដរួមក្រុមខ្លួន បរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយក្នុងព្រឹត្តការណ៏ FIFA World Cup 2018 នៅប្រទេស​រុស្ស៊ីវគ្គជម្រុះក្នុងពូល A កាលពីយប់មិញនេះ។

photo of Mohamed Salah
Mohamed Salah ជាមួយជម្រើសជាតិអេហ្ស៊ីប

ពិតណាស់ ក្រុមបាល់ទាត់ជម្រើសជាតិ​អេហ្ស៊ីព បានប្រកួតចាញ់អ៊ុយរុយហ្គាយ 0ទល់នឹង1 នៅនាកីឡដ្ឋាន Ekaterinburg នៃទីក្រុងមូស្គូប្រទេស​រុស្ស៊ី ។ ក្នុងការប្រកួតនោះដែរ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេហ្ស៊ីប មិនហ៊ានប្រថុយឱ្យខ្សែប្រយុទ្ធរូបនេះលេងទេ ដោយត្រឹមអង្គុយមើលជម្រើសជាតិខ្លួនឯងចាញ់ប៉ុណ្នោះ ។

សូមបញ្ជាក់ថា Salah បានរងរបួសស្មា អំឡុងការប្រកួតដែល Liverpool ចាញ់ Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League កាលពីខែមុន៕

ប្រភពពី៖ Goal