Salah បំបែកកំណត់ត្រាអ្វីខ្លះ ក្រោយស៊ុតបញ្ចូលទី 1គ្រាប់ឱ្យយប់មិញ
ខែ្សប្រយុទ្ធឆ្នើម Mohamed Salah បានបំបែកកំណត់ត្រាក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងបង្អស់ក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់ Premier League ក្រោយបន្ថែម 1គ្រាប់ ក្នុងការប្រកួតដែល Liverpool យកឈ្នះក្រុម Brighton ដោយលទ្ធផល 4-0 កាលពីយប់មិញនេះ។

មួយគ្រាប់របស់កីឡាករជម្រើសជាតិអេហ្ស៊ីប រូបនេះ ធើ្វបានក្នុងនាទី26 ហើយក៏ជាគ្រាប់បាល់ទី 32ផងដែរ ក្នុងការប្រកួតចំនួន 36ប្រកួតសម្រាប់ក្របខណ្ឌលីកកំពូលមួយនេះ។
32គ្រាប់ របស់អតីតកីឡាករ Roma នេះ បានបំបែកកំណត់ត្រារបស់អតីតខែ្សប្រយុទ្ធ Alan Shearer (ឆ្នាំ95-96) Cristiano Ronaldo (2007-08) និង Luis Suarez (2013-14) ដែលធើ្វបានគ្រាប់បាល់ចំនួន 31គ្រាប់ ធើ្វឲ្យរូបគេក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់លីកកំពូលអង់គ្លេស៕
ប្រភពពី៖ bbc
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Premier League News
Related
Premier League News
Arsenal បានវាយបកផ្ដួលម្ចាស់ផ្ទះ West Ham United ៣-១ បញ្ចប់ភាពមិនឈ្នះ៩ប្រកួតជាប់គ្នា
ក្រុម Arsenal បានវាយបកផ្ដួលម្ចាស់ផ្ទះ West Ham United ៣-១ រាត្រីថ្ងៃចន្ទទី៩ខែធ្នូឆ្នាំ២០១៩ ដើម្បីបញ្ចប់ភាពមិនស្គាល់ឈ្នះ៩ប្រកួតជាប់ៗគ្នា ស្របពេលអ្នកចាត់ការបណ្ដោះអាសន្ន Freddie Ljungberg រីករាយនឹងការរកបាន៣ពិន្ទុលើកដំបូង។ ខ្សែការពារ Angelo Ogbonna បានបើកការនាំមុខសម្រាប់ West Ham ក្នុងនាទី៣៨។ តែនៅវគ្គទី២ ខ្សែប្រយុទ្ធវ័យក្មេង Gabriel Martinelli ដែលចូលលេង Premier League ពេញម៉ោងលើកដំបូង បានតាមស្មើក្នុងនាទី៦០ ធ្វើឱ្យគេក្លាយជាកីឡាករក្មេងបំផុត(១៨ឆ្នាំនិង១៧៤ថ្ងៃ)ទី៤ដែលរកបានគ្រាប់បាល់សម្រាប់ក្លិបកាំភ្លើងធំក្នុងលីគនេះ បន្ទាប់ពី Cesc Fabregas, Serge Gnabry និង Alex Oxlade Chamberlain។ ៦នាទីបន្ទាប់ Nicolas Pepe ស៊ុតកោងយ៉ាងចំណានចូលមុំកែង ឱ្យ Arsenal នាំមុខ រួច Pierre Emerick Aubameyang ធានា៣ពិន្ទុតាមរយៈការស៊ុតគ្រាប់ទី៣ក្នុងនាទី៦៩។ Arsenal ពេលនេះឡើងមកឈរលេខរៀងទី៩ មាន២២ពិន្ទុពី១៦ប្រកួត ខណៈ
11 Dec 2019
Premier League News
Leicester City លត់ម្ចាស់ផ្ទះ Aston Villa ៤-១ ក្នុងសប្ដាហ៍ទី១៦ Premier League
Leicester City លត់ម្ចាស់ផ្ទះ Aston Villa ៤-១ ក្នុងសប្ដាហ៍ទី១៦ Premier League យប់ថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០១៩ ដែលជាឯតទគ្គកម្មផ្ទាល់ខ្លួន ឈ្នះ៨ដងជាប់ៗគ្នាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ពួកគេក្នុងលីគកំពូលអង់គ្លេស។ ក្រុមលោក Brendan Rodgers បាននាំមុខ២-០មុន ដោយ Jamie Vardy ក្នុងនាទី២០ និង Kelechi Iheanacho ក្នុងនាទី៤១ មុន Aston រកបាន១គ្រាប់ដោយ Jack Grealish ក្នុងនាទី៤៥+២។ នៅវគ្គទី២ ក្រុមភ្ញៀវថែម២គ្រាប់ទៀតដោយ Jonny Evans ក្នុងនាទី៤៩ និង Vardy ម្ដងទៀត ក្នុងនាទី៧៥។ ជ័យជម្នះនេះរក្សាក្ដីសង្ឃឹមរបស់ Leicester ក្នុងការប្រជែងជើងឯក ដោយកំពុងនៅក្រោមក្រុមកំពូលតារាង Liverpool ចំនួន៨ពិន្ទុ និងលើក្រុមជើងឯកចាស់ Manchester City ចំនួន៦ពិន្ទុ។ ប្រកួតបន្ទាប់ Aston Villa នឹងលេងនៅទឹកដី Sheffield United
10 Dec 2019
Premier League News
Liverpool បន្តឈរកំពូលតារាងក្រោយលត់ម្ចាស់ផ្ទះ Bournemouth ៣:0
ក្រុម Liverpool នាំមុខ១១ពិន្ទុលើក្រុមលេខ២ Leicester City ក្នុងក្របខ័ណ្ឌ Premier League ក្រោយឈ្នះ៣-០នៅទឹកដី Bournemouth យប់ថ្ងៃសៅរ៍ទី៧ខែធ្នូឆ្នាំ២០១៩។ Alex Oxlade-Chamberlain ដែលជាម្នាក់ក្នុងចំណោមមុខថ្មី៧នាក់ក្នុងជម្រើសដំបូងរបស់លោក Jurgen Klopp យប់មិញ បានបើកការនាំមុខក្នុងនាទី៣៥ ក្រោយទទួលការបញ្ជូនបាល់វែងយ៉ាងចំណានពីប្រធានក្រុម Jordan Henderson។ Naby Keita ថែម១គ្រាប់ទៀតក្នុងនាទី៤៤ ពីការបញ្ជូនបាល់ដោយកែងជើងយ៉ាងស្អាតរបស់ Mohamed Salah។ Keita បានបញ្ជូនបាល់ឱ្យ Salah វិញក្នុងនាទី៥៤ បញ្ចប់ទីគ្រាប់ទី៣។ Bournemouth គ្មានឱកាសស៊ុតចំគោលដៅ Liverpool ទាល់តែសោះយប់មិញ។ នេះជាលើកទី២តាំងពីដើមរដូវកាលមុនមក ដែល Liverpool បិទមិនឱ្យគូប្រកួតស៊ុតចំទីខ្លួន។ ហើយ Bournemouth ក៏ក្លាយជាក្រុមទី១ដែលចាញ់ Liverpool ៥ដងជាប់គ្នាជាមួយគ្រាប់បាល់ចាប់ពី៣គ្រាប់ឡើង។ សរុប៥ប្រកួតមកនេះ ពួកគេចាញ់១៧-០។ ពេលនេះ Liverpool បានបង្កើនស្ថិតិមិនចាញ់ក្នុងលីគដល់៣៣ប្រកួតជាប់គ្នា ហើយនេះជាជ័យជម្នះទី១៥ក្នុងចំណោម១៦ប្រកួតក្នុង Premier League រដូវកាល២០១៩-២០នេះ។ ដោយឡែក
09 Dec 2019
Premier League News
អ្នកចាំទី Ederson អាចនឹងអវត្តមានជួយ Manchester City ពេលប៉ះ Liverpool សប្តាហ៍នេះ
លោក Pep Guardiola មិនច្បាស់ទេថាអ្នកចាំទី Ederson របស់ Manchester City នឹងមិនអាចលេងបានសម្រាប់ការធ្វើដំណើរទៅប្រកួតនៅ Premier League ថ្ងៃអាទិត្យនៅ Liverpool បន្ទាប់ពីបានរងរបួសសាច់ដុំពេលជួប Atalanta។ Ederson ត្រូវបានជំនួសដោយ Claudio Bravo នៅពាក់កណ្តាលការប្រកួតស្មើក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ។ បន្ទាប់មក Bravo ត្រូវបានបណ្តេញចេញសម្រាប់ការប្រកួតក្រោយបង្កកំហុសលើ Josip Ilicic ដោយខ្សែការពារស្តាំ Kyle Walker ក្លាយជាអ្នកចាំទីនៅ ១០នាទីចុងក្រោយ។ នៅពេលត្រូវបានគេសួរថាតើ Ederson នឹងការធ្វើដំណើរទៅកាន់ទឹកដី Anfield ដែរឬទេលោក Guardiola បាននិយាយថា« ខ្ញុំមិនដឹងទេឥឡូវនេះ»។ «វាជាបញ្ហាសាច់ដុំ។ វាមិនមែនជាបញ្ហាធំនោះទេ ប៉ុន្តែខ្ញុំបានយកផ្លាស់ប្តូរចេញដើម្បីជៀសវាងគ្រោះថ្នាក់។ គាត់មិនមានអារម្មណ៍ស្រួលទេនៅប៉ុន្មាននាទីចុងក្រោយហើយនេះជាមូលហេតុដែលយើងសំរេចចិត្តជំនួស»។ Man City បានបញ្ចប់ក្នុងលទ្ធផលស្មើ ១ទល់១ ជាមួយ Atalanta នៅ San Siro ជាមួយ
07 Nov 2019
Premier League News
កក្រើក Premier League! Leicester បំបាក់ម្ចាស់ផ្ទះ Southampton ចាស់ដៃ ៩-០
ពិតជាគួរឲ្យភ្ញាក់ផ្អើលសម្រាប់ក្នុងលីគកំពូលអង់គ្លេស Premier League គ្រាដែលក្រុម កញ្ជោងខៀវ Leicester City បានស៊ីម្ចាស់ផ្ទះ Southampton បានដល់ទៅ ៩ទល់នឹង ០ ច្រើនជាងក្រុមការពារ តំណែងជើងឯក Manchester City បានស៊ីក្រុម Watford ត្រឹមតែ ៨-០។ លទ្ធផលនេះ បានជាប់កំណត់ត្រាថ្មីមួយទៀតនៅ PL រដូវកាលឆ្នាំ២០១៩-២០២០ ដែលបានបំបាក់គូប្រកួត មិនឲ្យងើបមុខរួចក្នុងសប្តាហ៍ទី១០ ជើងទី១។ អតីតម្ចាស់ជើងឯក Premier League កាលឆ្នាំ២០១៦ Leicester រកបាន ៥គ្រាប់ក្នុងរយៈពេល ៤៥នាទីដំបូង នៅកីឡដ្ឋាន St. Mary’s Stadium មុនបន្ថែម ៤គ្រាប់សម្រាប់វគ្គទី២ គ្រាដែលកីឡាករខ្សែប្រយុទ្ធសំខាន់ Jamie Vardy ធ្វើបានហែតទ្រីក នាំមុខគេបណ្តោះអាសន្នក្នុងតារាង Top Scorer នៅ PL ឡើងឈរលើ Sergio Aguero និង Tammy
28 Oct 2019
Premier League News
ក្រុម Arsenal ចាញ់ជាលើកទី២ នៅ PL រដូវកាលនេះ ក្រោមថ្វីជើងរបស់ Sheffield
ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានរងបរាជ័យជាលើកទី២ ក្នុង Premier League រដូវកាលឆ្នាំ ២០១៩-២០២០ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ Sheffield United ត្រឹមលទ្ធផល ១-០ បញ្ចប់សប្តាហ៍ទី៩ ជើងទី១ នាយប់មិញនេះ។ កីឡាករ Lys Mousset ជាអ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុមម្ចាស់ផ្ទះនៅនាទីទី៣០ ដែលជាគ្រាប់ទី១ របស់គេផង ដែរឲ្យ Sheffield នៅ PL នារដូវកាលនេះ ដើម្បីផ្តល់មេរៀនចាញ់ជាលើកទី២ ក្រៅដីសម្រាប់ក្រុមរបស់លោក Unai Emery ក្នុងចំណោមលេង ៩ប្រកួតមកនេះ ដោយខកខានឡើងលេខ៤ ក្នុងតារាងវិញផងដែរ ដោយបន្តឈរនៅលេខរៀងទី៥ ដោយមាន ១៥ពិន្ទុដដែល។ តាមរយៈរកបាន ៣ពិន្ទុក្នុងដីនេះដែរ វាបានក្លាយជាជ័យជម្នះដ៏ធំមួយរបស់ Sheffield គិតចាប់តាំងពីបានឡើង មកលេងនៅ Premier League រដូវកាលនេះទៅលើក្រុមខ្លាំងដូចជា Arsenal ក្នុងចំណោមជ័យជម្នះ ៣លើក រកបាន ១២ពិន្ទុ ឈរនៅលេខរៀងទី៩ បណ្តោះអាសន្ន នៅក្រៅតំបន់កាត់ចោលតែ
23 Oct 2019