ខ្សែប្រយុទ្ធឆ្នើមរបស់ Liverpool នឹងជម្រើសជាតិអេហ្ស៊ីប Mohamed Salah ថា ខ្លួនមានទំនុកចិត្តនឹងលេង World Cup 2018 ថ្វីបើបានរងរបួសស្មាក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Real Madrid កាលពីថ្ងៃសៅរ៍ក៏ដោយ។

photo of Mohamed Salah
Mohamed Salah

របួស​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​ Liverpool កើត​ឡើង​ក្រោយ​ប្រជែង​គ្នា​ជាមួយ​ Ramos ក្នុង​ការ​ប្រកួត​ដែល​ Real Madrid បាន​យក​ឈ្នះ​ 3​ទល់​នឹង​1។​ ភ្លាមៗ​បន្ទាប់​ពី​​កើតហេតុ​ Salah ត្រូវ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ ហើយ​មាន​ការ​ព្រួយ​បារម្ភ​ថា​​រូប​គេ​អាច​អវត្តមាន​ World Cup លើក​ដំបូង​ជាមួយ​អេហ្ស៊ីប។

Salah បាននិយាយថា៖ «ក្ដីស្រលាញ់និងការគាំទ្ររបស់អ្នកនឹងផ្ដល់ឱ្យខ្ញុំនូវភាពរឹងមាំដែលខ្ញុំត្រូវការ។ ការថតកាំរស្មី X របស់ខ្ញុំមានស្នាមជាំនៅលើសរសៃស្មា ប៉ុន្តែវាមិនអីទេខ្ញុំអាចសង្ឃឹកថា នឹងជាទាន់ World Cup នៅរុស្ស៊ី»។

អេហ្ស៊ីប ត្រូវចាប់ផ្ដើមយុទ្ធនាការ World Cup 2018 នៅរុស្ស៊ី នាថ្ងៃទី15ខែមិថុនា ដោយត្រូវប្រឈមជាមួយ អ៊ុយរុយហ្គាយ នៅទីក្រុង Yekaterinburg ដ្បិតពួកគេស្ថិតក្នុងពូល A មុនជួបជាមួយម្ចាស់ផ្ទះ រុស្ស៊ី និង អារ៉ាប៊ីសាអ៊ូឌីត ជាបន្តបន្ទាប់៕

ប្រភពពី៖ BBC