ក្រុមហង្សក្រហម Liverpool ឡើងឈរកំពូលតារាង​ក្របខ័ណ្ឌ Premier League ក្នុងសប្ដាហ៍ទី3 ក្រោយទទួលបានជ័យជម្នះលើកទី3 ជាប់ៗគ្នា ដោយផ្ដួល Brighton & Hove Albion 1-0 នៅទឹកដីរបស់ខ្លួនកាលពីយប់មិញ។

Mohamed Salah
Mohamed Salah

មួយគ្រាប់របស់ Liverpool រកបានដោយខ្សែប្រយុទ្ធឆ្នើម Mohamed Salah នៅនាទីទី 23 មួយគ្រាប់នេះជួយក្រុមរបស់លោកយកឈ្នះលើក្រុម Brighton & Hove Albion 1-0 ដោយឡើងលើកំពូលតារាំងនៃ​ក្របខ័ណ្ឌ Premier League ក្នុងសប្ដាហ៍ទី3។

លទ្ធផល​បាន ​3ពិន្ទុ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​ក្រុម Liverpool ​ឡើង​ទៅ​លើ​កំពូល​តារាង​បណ្ដោះអាសន្ន​ហើយ ​ដោយ​មាន 9​ពិន្ទុ​ពេញ​ហើយ ​មាន​គ្រាប់​ចំណេញ​ដល់​ទៅ​ 7​គ្រាប់​ថែម​ទៀត។ ខណៈ​ដែល​ 3​ប្រកួត​កន្លង​មក​នេះ ​មិន​ទាន់​មាន​ក្រុម​ណា​មួយ​ទាត់​ចូល​ក្រុម Liverpool ​ឡើយ។ ពិតណាស់រដូវកាលនេះ Liverpool កំពុងសម្លឹងឆ្ពោះទៅរកការឈ្នះជើងឯកលីគកំពូលអង់គ្លេសជាលើកដំបូងចាប់តាំងពីឆ្នាំ1990មក៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ Dailymail