photo of Sami Khedira
ខ្សែបម្រើ Sami Khedira បានបន្តកិច្ចសន្យាថ្មីរបស់គាត់ជាមួយ Juventus ដល់ឆ្នាំ២០២១

ខ្សែបម្រើ Sami Khedira របស់ក្លឹប Juventus បានចុះកិច្ចសន្យាថ្មីរបស់គាត់ដល់ឆ្នាំ២០២១ ខ្សែបម្រើរូបនេះគឺមានភាពរីករាយជាមួយនិងការធ្វើកិច្ចសន្យាថ្មីរបស់គាត់។

Juventus ក៏បានប្រកាសដំណឹងនេះនៅលើបណ្ដាញផ្លួវការរបស់ពួកគេផងដែរ។កីឡាករ Khedira ក៏បានឱ្យមនុស្សទាំងអស់បានដឹងដោយឆ្លងកាត់គណនី twitter របស់គាត់ថា “ចាប់តាំងពីថ្ងៃទីមួយមកខ្ញុំមានអារម្មណ៍ពិសេសមួយនៅក្លឹបនេះហើយភ្លាមៗដែរខ្ញុំមានអារម្មណ៍ថាដូចជានៅផ្ទះអញ្ចឹងដែរ,ខ្ញុំពិតជាមានមោទនភាពដែលមានចំណែកមួយនៅក្នុងក្លឹបដ៏ធំក្នុងប្រវត្តិសាស្រ្តហើយនឹងគ្រួសារ Juventus “។

photo of Sami Khedira
ខ្សែបម្រើ Sami Khedira បានបន្តកិច្ចសន្យាថ្មីរបស់គាត់ជាមួយ Juventus ដល់ឆ្នាំ២០២១

កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះមកពីក្លឹប Real Madrid ក្នុងឆ្នាំ២០១៥ក្នុងការផ្ទេរមិនចំណាយលុយមួយ។នៅក្នុងបីរដូវកាលកន្លងទៅនៅឯ Juventus កីឡាកររូបនេះបានលេង៨០ប្រកួតក្នុងការរកគ្រាប់បាល់បាន២០លើកនិងជួយបញ្ជូនបាល់បាន១០លើកផងដែរ។