​ខ្សែ​ការពារ Samuel Umtiti  ​បាន​ច្រាន​ចោល​សំណើ​របស់​ក្រុម Arsenal ​ដែល​ចង់​បាន​រូបគេ​ទៅ​លេង​ឱ្យ​នា​ខែ​មករា​នេះ ​ព្រោះ​ចង់​បន្ដ​លេង​នៅ​ក្រុម Barcelona ​ទៀត។

photo of Samuel Umtiti
​ខ្សែ​ការពារ Samuel Umtiti

​កាំភ្លើង​ធំ​ត្រូវ​ការ​ខ្សែ​ការពារ​ខ្លាំង​មែនទែន ​ដោយ​ពួកគេ​បាន​ព្យាយាម​តាម​ទិញ​កីឡាករ​ជា​ច្រើន​ ដើម្បី​មក​ការពារ​សំណាញ់​ទី។ តែ​គួរ​ឱ្យ​ស្ដាយ កីឡាករ​ភាគ​ច្រើន​បាន​ច្រាន​ចោល​សំណើ​របស់​ក្លឹប​នេះ។ ​ជាក់​ស្ដែង Umtiti ​របស់​ក្រុម Barcelona ​ក៏​មិន​ព្រម​មក​លេង​នៅ​អង់គ្លេស​ដែរ រូបគេ​ចង់​បន្ដ​លេង​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ទៀត ​បើ​ទោះ​ជា​មិន​អាច​ធានា​កៅអី​ជម្រើស​១១​ដំបូង​រហូត​ក៏​ដោយ​។

photo of Samuel Umtiti
កីឡាករ Samuel Umtiti

លោក Setien ​ហាក់​មិន​សូវ​ទុក​ចិត្ត​លើ Umtiti ​ឡើយ ​ដោយ​លោក​ជ្រើស​យក Lenglet ​និង Pique ​ជំនួស​វិញ​សម្រាប់​ការ​លេង​របស់​ក្រុម Barcelona ​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​កីឡាករ​វ័យ​២៦​ឆ្នាំ​ខាង​លើ​មិន​ចោល​ក្ដី​ស្រមៃ​ខ្លួន​ឡើយ ​ពោល​គឺ​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម ដើម្បី​ប្រជែង​យក​កៅអី​ជម្រើស​១១​នាក់​មក​វិញ៕

photo of Samuel Umtiti
Samuel Umtiti