កីឡាករ Alexis Sanchez ជិតបានចូលរួមជាមួយក្រុម Manchester City នៅដើមរដូវកាលនេះ ប៉ុន្តែបានបញ្ចប់ការផ្ទេរពីក្រុម Arsenal ទៅ Manchester United កាលពីរាត្រីថ្ងៃច័ន្ទ Sanchez បានបង្ហាញពីមូលហេតុដែលគាត់បានជ្រើសរើស Man United ។

photo of Alexis Sanchez
Alexis Sanchez of Manchester United

កីឡាករសញ្ជាតិឈីលីរូបនេះ ដែលបានចំណាយពេល 3 ឆ្នាំកន្លះនៅឯក្លឹប Arsenal គាត់ស្ទើរតែបានចូលរួមជាគូប្រជែង United គឺក្រុម Man City នៅថ្ងៃសុក្រក្នុងខែសីហាកន្លងមក ហើយបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយ Man City នៅខែមករានេះ មុនពេលដែលក្លឹប Man United បានបញ្ចប់កិច្ចព្រមព្រៀងនេះ។

គាត់បានពន្យល់ពីហេតុផលរបស់គាត់ក្នុងការចូលរួមជាមួយក្រុម Man United ។

photo of Alexis Sanchez
Alexis Sanchez of Manchester United

“តាំងពីខ្ញុំនៅក្មេង ខ្ញុំតែងតែមាន​សុបិន​មួយ​ ហើយ​សុបិន​នោះ​គឺ​ខ្ញុំ​ចង់​លេង​ឲ្យ​ Manchester United ហើយពេលនោះខ្ញុំគ្រាន់តែគិតទេ ប៉ុន្តែនៅពេលនេះខ្ញុំ​បាន​សម្រេច​សុបិន​ខ្ញុំ​ហើយ វា​ជា​សុបិន​ក្លាយ​ជា​ការពិត”។ “ខ្ញុំរំភើបរីករាយណាស់ដែលបានចូលរួុមជាមួយក្លឹបធំ ៗ នៅលើពិភពលោកខ្ញុំបានចំណាយពេល 3 ឆ្នាំកន្លះនៅ Arsenal ហើយខ្ញុំនិងនាំនូវអ្វីល្អៗ សម្រាប់ក្លឹបនេះនិងអ្នកគាំទ្ររបស់ខ្ញុំ។

“ឱកាសនៃការលេងនៅក្នុងពហុកីឡាដ្ឋានប្រវត្តិសាស្ត្រនេះ ហើយដើម្បីធ្វើការជាមួយលោក Jose Mourinho នោះគឺជាអ្វីដែលខ្ញុំមិនអាចបដិសេធបាន”។