ខ្សែប្រយុទ្ធ Alexis Sanchez កំពុងពិភាក្សាអំពីការចាកចេញពីបិសាចក្រហម Manchester United ខណៈដែរលោកលេងបានត្រឹមតែ 9ខែប៉ុណ្នោះបន្ទាប់ពីទីពី Arsenal រដូវកាលមុន។

Sanchez កំពុងពិចារណាចាកចេញពី Man Utd នារដូវថ្មីនេះ
Sanchez កំពុងពិចារណាចាកចេញពី Man Utd នារដូវថ្មីនេះ

នាពេលថ្មីៗនេះ ដំណាងរបស់ Sanchez កំពុងតែតាមដានក្លឹបធំៗនៅទ្វីបអឺរ៉ុបដែរចង់បានកីឡាកររបស់លោក។ ព្រោះថាកីឡាកររបស់ខ្លួននៅជាមួយបិសាចក្រហមធ្លាក់ទម្រង់លេងណាស់ជា ពិសេសមិនបានបង្ហាញខ្លួននៅលើទីលានទៀត។

កាល 2សប្តាហ៍មុន Sanchez បានតែតចុងម៉ោងជួយក្លឹបរបស់លោកយកឈ្នះ  Newcastle 2-3 នៅចុងម៉ោង ហើយមួយគ្រាប់នោះគឺគ្រាប់ដំបូងរបស់គាត់តាំងពីខែមេសាមក។

ប្រភពមួយបានអះអាងថាការបែកគ្នារវាង Sanchez ជាមួយមិត្តស្រីរបស់គាត់នាង Mayte Rodrigruez គឺបានជះឥទ្ធិពលដល់ការលេងរបស់គាត់។ ថ្ងៃស្អែកបិសាចក្រហមនឹងធ្វើដំណើរទៅ Stamford Bridge របស់ Chelsea ប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទិ9៕

Alexis Sanchez  នឹងមិត្តស្រីរបស់លោកបែកគ្នា
Alexis Sanchez នឹងមិត្តស្រីរបស់លោកបែកគ្នា

ប្រភព៖ Daily Mail