យ៉ោងតាមរបាយការណ៏បានចុះផ្សាយថា ខ្សែប្រយុទ្ធ Alexis Sanchez បានសង្ឃឹមថាក្លឹបយក្សបារាំង Paris Saint-Germain នឹងទិញរូបគាត់ ពី Manchester United នាខែមករាខាងនេះ។

Sanchez ចង់ទៅ PSG នាខែមករាខាងមុខព្រោះលេងធ្លាក់ជើងពេក
Sanchez ចង់ទៅ PSG នាខែមករាខាងមុខព្រោះលេងធ្លាក់ជើងពេក

ខែ្សប្រយុទ្ធជម្រើសជាតិឈីលីវ័យ29នេះ បានបង្ហាញទម្រង់មិនល្អនោះទេឲ្យក្រុមបិសាចក្រហម Manchester United ចាប់តាំងពីផ្ទេរពីក្រុមកាំភ្លើងធំ Arsenal កាលពីខែមករា កន្លងទៅ ដោយគិតតាំងពីចូលលេងគ្រប់កម្មវិធីមក Sanchez ស៊ុតបញ្ចូលទីបានត្រឹមតែ 5គ្រាប់ប៉ុណ្ណោះឱ្យក្លឹបនេះ។

ប៉ុន្តែគេជឿជាក់ថាប្រាក់ខែ 500,000 ផោនក្នុងមួយសប្តាហ៍របស់គាត់ ទៅ PSG ប្រហែលជាមិនអាចទេ បើពួកគេចង់ទិញគាត់មែននោះ Man Utd នឹងទាមទារថ្លៃផ្ទេររឿងដោះដូរ Henrikh Mkhitaryan ទៅឱ្យ Arsenal ជាមួយ Alexis Sanchez៕

ប្រភព៖ Daily Mail