ការផ្ទេររបស់ Alexis Sanchez ទៅកាន់ក្រុម Manchester United គឺពឹងផ្អែកទៅលើកីឡាករ Henrikh Mkhitaryan ដែលយល់ព្រមលើលក្ខខណ្ឌរបស់ Arsenal ។

photo of Henrikh Mkhitaryan
Henrikh Mkhitaryan of Manchester United

បើយោងតាមភ្នាក់ងាររបស់ Mkhitaryan លោក Mino Raiola បានប្រាប់សារព័ត៌មាន Sky Sports ថា “Sanchez គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ Mkhitaryan គឺមិនមានវិធីផ្សេងទៀតនោះទេបើគ្មានគាត់ នោះ Sanchez មិនអាចទៅលេងនៅ Old Trafford បានទេ” ។

photo of Mino Raiola
Mino Raiola agent of Henrikh Mkhitaryan

គាត់បន្តទៀតថា “បញ្ហារបស់ Mkhi នៅ Man Utd សុទ្ធតែទាក់ទងទៅនឹងការលេងរបស់គាត់ គឺមិនមានបញ្ហាជាមួយអ្នកចាត់ការនោះទេ ហើយវាជាលក្ខណៈផ្ទាល់ខ្លួន ហើយគាត់នៅសល់រយៈពេល 2 ឆ្នាំកន្លះទៀតក្នុងកិច្ចសន្យារបស់គាត់ជាមួយ Man Utd ។

ប្រភពពី៖ skysports