photo of Alexis Sanchez
ខ្សែប្រយុទ្ធ Alexis Sanchez

Alexis Sanchez បានបង្ហោះសារលាគ្នាជាមួយនឹងមិត្តរួមក្រុម Manchester United មុនពេលការផ្ទេរខ្សែប្រយុទ្ធរូបនេះទៅកាន់ក្លឹប Inter Milan ត្រូវបានប្រកាសជាផ្លូវការ។

ខ្សែប្រយុទ្ធសញ្ជាតិឈីលី បានបង្ហោះរូបភាពមួយសន្លឹកដែលថតជាមួយនឹង អតីតមិត្ដរួមក្រុមបិសាចក្រហម នៅលើគណនី Instagram របស់ខ្លួន កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ។

ក្លឹបអ៊ីតាលី Inter Milan ត្រូវបានគេរំពឹងថា នឹងចំណាយប្រមាណ ៤.៥លានផោន សំរាប់ប្រាក់ពលកម្មសំរាប់ Sanchez ប៉ុន្ដែ មិនមានលក្ខខណ្ឌក្នុងការទិញផ្ដាច់យក ខ្សែប្រយុទ្ធវ័យ៣០នោះទេ នៅក្នុងកិច្ចព្រមព្រៀងនេះ។

photo of Alexis Sanchez

គួររំលឹកថា Inter បានចំណាយ ៧៣លានផោនទៅអោយ Man United កាលពីដើមខែកន្លងទៅ ដើម្បីទិញយកខ្សែប្រយុទ្ធ Romelu Lukaku មកជួយពង្រឹងក្រុម៕