កីឡាករ Alexis Sanchez បានលើកឡើងនូវការសន្ទនាដែលគាត់និយាយជាមួយ លោក Arsene Wenger មុនពេលគាត់សម្រេចចិត្តចាកចេញពី Arsenal ។

photo of Alexis Sanchez
Alexis Sanchez Former of Arsenal

ខ្សែប្រយុទ្ធសញ្ចាតិឈីលីរូបនេះ បានស៊ុតបញ្ចូលទីបាន 80 គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន 165 លើកសម្រាប់ក្រុមកាំភ្លើងធំ Arsenal ប៉ុន្តែលោកបានចូលរួមជាមួយក្រុម Manchester United កាលពីខែមករា នៅក្នុងកិច្ចព្រមព្រៀងដោះដូរកីឡាករមួយជាមួួយ Henrikh Mkhitaryan ។

Sanchez​ បាននិយាយថា៖ «លោក Wenger ពិតជាស្រឡាញ់ខ្ញុំណាស់ ហើយគាត់ក៏មិនចង់អោយខ្ញុំចាកចេញទៅណាឡើយ។  គាត់បានប្រាប់ខ្ញុំថា គាត់ចង់អោយខ្ញុំចុះហត្ថលេខា និងលេងនៅទីនេះជាបន្តទៀត ព្រោះតែខ្ញុំគឺជាកីឡាករល្អបំផុតនៅក្នុងក្រុម» ។

លោកបន្តទៀតថា៖ «ចាប់តាំងពីដើមមក ក្រុម Man United មិនដែលមានកីឡាករសញ្ជាតិឈីលីនោះឡើយ ។ ដូច្នេះវាអាចនឹងពិបាកសម្រាប់រូបគេ ទីបំផុតខ្ញុំបានចាកចេញ ហើយគាត់មិនមានបញ្ហាអ្វីជាមួយខ្ញុំទេ គាត់ថែមទាំង អបអរសាទរខ្ញុំទៀត»៕

ប្រភពពី៖ metro