កីឡាករ Alexis Sanchez ត្រូវបានគេរាយការណ៍ថា បានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាថ្មី មួយជាមួយក្រុមកាំភ្លើងធំ Arsenal ប៉ុន្តែបានផ្លាស់ប្តូរគំនិតរបស់គាត់ កាលពីខែធ្នូ មុនពេលផ្លាស់ប្តូរគំនិតរបស់គាត់នៅពេល Arsenal បានចេញពីក្របខ័ណ្ឌ Champions League ក្រោយពីការបរាជ័យដ៏គួរឱ្យអាម៉ាស់មុខ 10-2 លើក្រុម Bayern Munich ក្នុងវគ្គ 16 ក្រុម។

photo of Alexis Sanchez
Alexis Sanchez of Arsenal

ខ្សែប្រយុទ្ធសញ្ចាតិឈីលី រូបនេះនឹងត្រូវចាកចេញពីក្លឹប នៅភាគខាងជើងទីក្រុងឡុងដ៍ដោយឥតគិតថ្លៃ នៅចុងបញ្ចប់នៃរដូវកាលនេះ រហូតមកដល់ពេលនេះ គាត់បានសំរេចចិត្តប្រឆាំងនឹងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ដែលនឹងផុតកំណត់នៅខែមិថុនាខាងមុខនេះ ។

ប៉ុន្តែយោងទៅតាមកាសែត The Times រាយការណ៍ថា Sanchez បានចាប់អារម្មណ៍លើកិច្ចសន្យាថ្មីជាមួយក្លឹបក្របខ័ណ្ឌ Premier League នៅឆ្នាំនេះ។

Sanchez បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ចង់ចូលរួមជាមួយក្លឹប Manchester City កាលពីរដូវក្តៅមុន ហើយគាត់មិនបានជោគជ័យក្នុងផ្ទេរនោះទេ ហើយគាត់នឹងចាកចេញពីក្រុម Arsenal នៅរដូវក្តៅខាងមុខនេះ ។

ប្រភពពី៖ dailymail