អតីតខ្សែប្រយុទ្ធកាំភ្លើងធំ Arsenal លោក Ian Wright បាននិយាយជាមួយសារព័ត៌មាន BBC ថា ខ្សែប្រយុទ្ធ Alexis Sanchez អាចត្រូវ Manchester United លក់នៅខែមករាខាងមុខនេះ ប្រសិនបើគាត់នៅតែបន្តលេងអន់បែបនេះ។

Alexis Sanchez
Alexis Sanchez

ពិតណាស់ Sanchez រកលុយបាន 391.000 ផោនក្នុងមួយសប្តាហ៍ជាមួយបិសាចក្រហម Manchester United គឺគាត់មិនទាន់បង្ហាញទម្រង់លេងដ៏ល្អដែលគាត់លេងនៅ Arsenal ទេ ក្រោយពួកគេទិញគាត់កាលពីខែមករា។

លោក Ian Wright បាននិយាយថា៖ «ប្រសិនបើខ្ញុំជាអ្នកជំនួញវិញ ខ្ញុំរង់ចាំគាត់ដល់ខែមករា ប្រសិនបើគាត់នៅតែបែបនេះទៀត ខ្ញុំនឹងលក់គាត់ភ្លាម ព្រោះអីប្រាក់ឈ្នួលគាត់ថ្លៃណាស់» តាំងពីចូលរួមជាមួយក្លឹបនេះមក Sanchez ទើបតែរកបាន 3គ្រាប់ប៉ុណ្នោះទេ ពីការបង្ហាញខ្លួន 23ប្រកួត ៕

ប្រភពពី៖ BBC