photo of Lionel Messi
Lionel Messi of Barcelona

អតីតតារាបាល់ទាត់របស់ក្លឹប FC Barcelona កីឡាករ Alexis Sanchez បានរំលឹកឡើងវិញ នៅពេលដែលកំពូលតារាបាល់ទាត់ Lionel Messi បានអង្គុយយំ ក្រោយស៊ុតបាល់ប៉េណាល់ទីមិនបានសម្រេច ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Chelsea កាលពីរដូវកាល 2011-2012 កាលពីរដូវកាលនោះ Barcelona បានធ្លាក់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹងក្រុម Chelsea ។

Alexis Sanchez បាននិយាយថា Lionel Messi បានស្រែកយំក្រោយ ពីក្រុមតោខៀវ Chelsea បានបំបាក់ Barcelona ក្នុងក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ 2012 ។ អ្នកកអាចយំក្នុងកំឡុងពេលប្រកួត ប្រសិនបើអ្នកចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ។ នោះជាផ្នែកមួយនៃកីឡាបាល់ទាត់ ។ ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ Barcelona បន្ទាប់ពីចប់ការប្រកួត ខ្ញុំបានឃើញ Messi អង្គុយយំ យំព្រោះគេមិនអាចជួយអោយក្រុមឈ្នះ Chelsea បានកាលគ្រានោះដោយសារតែគេស៊ុតបាល់ប៉េណាល់ទីមិនចូល ៕

ប្រភពពី៖​ standardmedia