photo of Leroy Sane
Leroy Sane of Manchester City

ខ្សែបម្រើស្លាបឆ្វេង Leroy Sane របស់ក្រុមមេឃខៀវ Manchester City គិតថាទោះបីជាមានកីឡាករបាល់ទាត់ លំដាប់ពិភពលោកច្រើនក៏ពិតមែន ប៉ុន្តែកីឡាករដែលស្ថិតនៅកម្រិតមួយ ខ្ពស់ជាងគេបំផុតនោះ គឺកីឡាករ Lionel Messi និងកីឡាករ Cristiano Ronaldo ដែលហៅពួកគេថា ជាកីឡាករបាល់ទាត់ហើយគ្មាននរណាម្នាក់អាចប្រកួតប្រជែងជាមួយទេ។

ខ្សែបម្រើស្លាបឆ្វេងរបស់ក្រុម Manchester City រូបនេះ ត្រូវបានគេសួរថា តើគាត់មានអារម្មណ៍ថា គាត់ស្ថិតក្នុងកម្រិតរបស់ពួកគេដែរ ឬទេ ។ បន្ទាប់ពីរដូវកាលដ៏ល្អមួយមកដល់ពេលនេះសម្រាប់អ្នកដឹកនាំក្របខ័ណ្ឌ Premier League ។

Sane និយាយថា កម្រិតរបស់គាត់មិនមាននៅទីនោះនៅឡើយទេ ហើយជំនួសមកវិញកីឡាករបាល់ទាត់ 2រូបប៉ុណ្នោះ ដែលគាត់ គិតថាមានទម្រង់លេងល្អ ដល់កីឡាករ Messi និង Ronaldo នោះគឺកីឡាករ Eden Hazard និងកីឡាករ Neymar តែប៉ុណ្ណោះ៕

ប្រភពពី៖ dailymail