ខ្សែបម្រើឆ្នើម Leroy Sane របស់ Manchester City ជឿជាក់ថាក្រុមតោខៀវ Chelsea ដែលដឹកនាំដោយអ្នកចាត់ការ Maurizio Sarri ជាក្រុមដែលគួរអោយគ្រោះថ្នាក់បំផុតសំរាប់ Man City ក្នុងការដណ្ដើមពាន Premier League ក្នុងរដូវកាលនេះ។

Leroy Sane
Leroy Sane

ក្រុមតោខៀវបញ្ចប់ត្រឹមលេខ5 ក្នុងតារាងលីគកំពូលអង់គ្លេសកាលពីរដូវកាលមុន ដែលធ្វើអោយពួកគេបាត់បង់ឱកាស លេងពាន Champions League ដែលមានពិន្ទុតិចជាង Man City រហូតទៅដល់ 30ពិន្ទុ។

គ្រូបង្វឹកថ្មីរបស់ Chelsea
គ្រូបង្វឹកថ្មីរបស់ Chelsea

Sane បាននិយាយថា៖ «Chelsea បាននាំចូលគ្រូបង្វឹកថ្មីដ៏ល្អមួយរូប។ យើងអាចមើលឃើញការលេងគួរឱ្យចាប់អារម្មណ៍របស់ Napoli នៅរដូវកាលមុន ខណៈគ្រូបង្វឹករូបនេះនៅដឹកនាំក្លឹបអីុតាលីនេះកាលពីរដូវកាលមុន។ យើងរងគ្រោះដោយសារពួកគេ។ ពួកគេទំនងត្រូវការពេលវេលាដើម្បីផ្សាំនឹងបច្ចេកទេស ហើយពួកគេក្លាយជាក្រុមដ៏តឹងតែងមួយសម្រាប់ពួកយើង»

ប្រភពពី៖ BBC