យោងតាមសម្ដីគ្រូបង្វឹករបស់តោខៀវ Chelsea លោក Maurizio Sarri បាននិយាយថា ខ្សែប្រយុទ្ធ Eden Hazard អាចក្លាយជាកីឡាករល្អបំផុតនៅលើពិភពលោកដោយស្នាក់នៅ Chelsea បន្តទៀត។

Sarri៖ Hazard អាចសម្រេចក្ដីសុបិនរបស់ខ្លួននៅ Chelsea មិនចាំបាច់ទៅណា
Sarri៖ Hazard អាចសម្រេចក្ដីសុបិនរបស់ខ្លួននៅ Chelsea មិនចាំបាច់ទៅណា

តាំងពី Ronaldo ចាក់ចេញពីស្ដេចស Real Madrid ដាក់គោលលើរូបគេជាខ្លាំងដើម្បីយកទៅជំនួសដំណែងរបស់គាត់។ ទោះបីជាចង់បានរូបគេប៉ុណ្នាក៏ដោយក៏កីឡាករសញ្ចាតិប៊ែលហ្សិករូបនេះ និយាយថានឹងមិនចាកចេញពី Stamford Bridge នៅពេលទីផ្សារដោះកិឡាករបើកនាខែមករាខាងមុខដែរ។

គ្រូបង្វឹករបស់លោក Maurizio Sarri បាននិយាយថា៖ Hazard គឺជាកីឡាករដ៏អស្ចារ្យ ។ គាត់ពិតជាមានសារៈសំខាន់ណាស់ ។ ខ្ញុំក៏គិតថាគាត់អាចឈ្នះគ្រប់យ៉ាងផងដែរ រួមទាំង Ballon d’Or នៅទីនេះផងដែរ ដោយមិនចាំបាច់ទៅលេងនៅក្នុងប្រទេសអេស្ប៉ាញនោះទេ៕

ប្រភព៖ Daily Mail