គ្រូបង្វឹករបស់តោខៀវ Chelsea លោក Maurizio Sarri លោកកំពុងតែបញ្ចុះឱ្យកីឡាកររបស់ខ្លួនចុះហត្ថលេខាថ្មីជាមួយ Chelsea ដូចជាខ្សែបម្រើប្រយុទ្ធ Eden Hazard និង N’Golo Kante។

លោក Maurizio Sarri នឹង Eden Hazard
លោក Maurizio Sarri នឹង Eden Hazard

ពិតណាស់ កិច្ចសន្យារបស់ Hazard ផុតនៅឆ្នាំ 2020 ខណៈបេលថ្មីៗនេះលោកមានការចាប់អារម្មណ៍ជាខ្លាំងពីក្លឹបយក្សអេស្ប៉ាញ Real Madrid បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo ទៅ Juventus កាលពីខែកក្កដា។

N'Golo Kante
N’Golo Kante

លោក Maurizio Sarri បាននិយាយថា៖ អ្នកទាំងអស់គ្នាបានដឹងពីគោលដៅរបស់ Hazard ហើយនៅពេលគាត់និយាយនៅក្នុងប្រទេសរុស្ស៊ី។ នៅពេលដែលមានអ្នកសួរអំពីអនាគតរបស់គាត់ចាមួយ Chelsea ហើយពេលនោះលោកក៏ថា ខ្ញុំសប្បាយរីករាយជាមួយនឹងជីវិតនៅ Stamford Bridge ណាស់ ។ ខណៈដែរ Kante ក្លឹបយក្សបារាំង​ PSG ចង់បានគេជាខ្លាំងនារដូវនេះ ប៉ុន្តែ Kante មិនមែនជាជម្រើសតែមួយរបស់ PSG ចង់បានមកបំពេញក្រុមនោះទេ ៕

ប្រភពពី៖ Gaol