គ្រូបង្វឹកថ្មីរបស់តោខៀវ Chelsea លោក Maurizio Sarri បានទទូចថាខ្សែការពារ David Luiz នៅតែមាន “អនាគតដ៏ធំ” ជាមួយ Chelsea ជាបន្តទៀត ខណៈដែររដូវកាលមុនខ្សែការពាររូបនេះបានជួបបញ្ហាយ៉ាងលំបាកក្រោមការដឹកនាំរបស់លោក Antonio Conte ។

Maurizio Sarri
Maurizio Sarri

ពិតណាស់ ខ្សែការពារកណ្តាលសញ្ចាតិប្រេស៊ីលរូបនេះ លេងបានត្រឹមតែ 10ដល់ប៉ុណ្នោះនៅ Premier League កោមការដឹកនាំរបស់ Antonio Conte កាលពីរដូវកាើមុន ខណៈដែរលោកមានបញ្ហារបួសនឹងប៉ះពាល់ពាក្យសំដីគ្នាជាមួយគ្រូបង្វឹទើបធ្វើឱ្យលោកមិនសូវមានអវត្តមាននៅលើទីលាន។

David Luiz
David Luiz

ការប្រកួតដំបូងរបស់ Chelsea នៅក្របខ័ណ្ឌ Premier League រដូវការថ្មីនេះ លោក David Luiz បានដើរតួរយ៉ាងសំខាន់ ដោយជួយក្រុមយកឈ្នះ Huddersfield 3-0 ការលេងរបស់គាត់ ហាក់បីជាអតីតគ្រូបង្វឹករបស់ លោក Maurizio Sarri ពេញចិត្តនឹងលោកជាខ្លាំង។

Sarri បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំមិនដឹងពីអ្វីដែលបានកើតឡើងកាលពីមុនទេ ប៉ុន្តែឥឡូវនេះគាត់មានសកម្មភាពល្អ។ យើងគ្រាន់តែបន្តធ្វើដូចដែលយើងកំពុងធ្វើឥឡូវនេះជាមួយគាត់។ ប្រសិនបើគាត់មានសកម្មភាពល្អជាយើងនោះ គាត់នឹងមានឈ្មោះអវត្តមាននៅលើទីលានជាមួយយើងរាងរាល់កម្មពិធី» ៕

ប្រភពពី៖ Goal