លោក Maurizio Sarri ដែរជាគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea បានទទូចថា ក្រុមរបស់លោកត្រូវចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំទៀត ទើបក្រុមរបស់លោកល្អដូច Liverpool។ ខណៈដែរនៅសល់តែ 4ថ្លៃទៀតប៉ុណ្នោះក្រុមរបស់លោកនឹងប៉ះជាពីរប្រកួតជាមួយ ហង្សក្រហLiverpool។

លោក Maurizio Sarri គ្រូបង្វឹករបស់ Chelsea
លោក Maurizio Sarri គ្រូបង្វឹករបស់ Chelsea

ពិតណាស់ក្រុមរបស់លោក Maurizio Sarri បានមួយពិន្ទុប៉ុណ្នោះពីក្រុម West Ham បន្ទាប់ពីប្រកួតស្មើគ្នាជា 0ទល់នឹង0។ លោកនឹងដឹកនាំក្រុមរបស់លោកធ្វើដំណើរទៅកាន់ទឹកដី Anfield ការប្រកួតជុំទីបីនៃការប្រកួតដណ្តើមពាន Carabao Cup នៅថ្ងៃពុធខាងមុខនេះ។

គ្រូបង្វឹកសញ្ចាតិអីុតាលីរូបនេះបាននិយាយថា៖ «នៅពេលនេះពួកគេកំពុងនៅពីមុខយើង។ យើងត្រូវលេងជាមួយក្រុមខ្លាំង ដែរស្ថិតជាមួយគ្រូបង្វឹកតែមួយធ្វើការជាមួយពួកគេអស់រយៈពេល 3 ឆ្នាំមកហើយ។ ចំពោះក្រុមរបស់យើងវិញទើបតែស្គាល់គ្នាបាន 40ថ្ងៃនោះទេ នឹងបែកគ្នា 10ថ្ងៃ សម្រាប់ការសម្រាកអន្តរជាតិដូច្នេះសំរាប់យើងវាមានភាពឆាប់រហ័សពេកហើយ។ យើងត្រូវតែធ្វើជាមួយគ្នារហូតទាល់តែបានមួយឆ្នាំទើបពួកយើងស្ថិតនៅកម្រិតដូចគ្នានឹង Liverpool »៕

ប្រភពពី៖ Daily Mail