Sarri ថា Mandzukic មិនអាចចូលហ្វឹកហាត់បានទេបើមិនទាន់ដោះស្រាយបញ្ហាដោះដូរបានសម្រេច
20 Oct 2019 - 03:21:23 SHARE

អនាគតរបស់កីឡាករ Mario Mandzukic កាន់តែមានភាពស្រពេចស្រពិលជាមួយនឹង Juventus បន្ទាប់ពីគ្រូបង្វឹក Maurizio Sarri បានបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះ នឹងមិនចូលរួមហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមឡើយ ដរាបណាស្ថានភាពអនាគតរបស់គេមិនទាន់មានការផ្លាស់ប្ដូរ។

ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ មិនទាន់បានចូលរួមប្រកួតនោះទេ ចាប់តាំងពីលោក Sarri ចូលកាន់តំណែង ជាគ្រូបង្វឹករបស់ Juve ហើយរូបគេត្រូវបានដកឈ្មោះចេញពីបញ្ជីកីឡាករទាំង២២រូប ដែលត្រូវចូលរួមប្រកួត Champions League ថែមទៀតផង ថ្វីបើកីឡាករសញ្ជាតិក្រូអាស៊ីរូបនេះ ទើបបានបន្ដកុងត្រាថ្មីជាមួយក្លឹបកាលពីខែមេសាក្ដី។
គ្រូបង្វឹក Sarri បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា៖ “Mandzukic មិនបានចូលហ្វឹកហាត់ជាមួយនឹងពួកយើងទេ នៅក្នុងកិច្ចព្រមព្រៀងជាមួយក្លឹប។ ប្រសិនបើការព្រមព្រៀងនេះត្រូវបានផ្លាស់ប្ដូរ ខ្ញុំនឹងបើកដៃឲ្យគ្រប់យ៉ាង។”
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព