photo of Maurizio Sarri
លោក Maurizio Sarri គ្រូបង្វឹករបស់ក្រុមសេះបង្កង់ Juventus

គ្រូបង្វឹកលោក Maurizio Sarri ត្រូវបានគេរាយការណ៍ថា មានបំណងចង់បាន ខ្សែបម្រើ N’Golo Kante មកចូលរួមជាមួយក្រុម Juventus របស់លោក ដើម្បីធ្វើអោយពួកគេក្លាយជាក្រុម ដែលមានតំបន់បម្រើល្អបំផុតមួយនៅអឺរ៉ុប។

photo of N-Golo Kante
N-Golo Kante ខ្សែបម្រើឆ្នើម Chelsea

អតីតគ្រូបង្វឹកតោខៀវរូបនេះ មានកីឡាករឆ្នើមដូចជា Aaron Ramsey, Miralem Pjanic, Adrien Rabiot, Blaise Matuidi, និង Sami Khedira ជាដើមនៅក្នុងក្រុមដែលលោកកំពុងដឹកនាំ ប៉ុន្ដែលោកមានជំនឿចិត្តថា ខ្សែបម្រើបារាំង Kante គឺជាកីឡាករដែលក្រុមរបស់លោក ត្រូវការជាចាំបាច់។

ហើយបើតាមការរាយការណ៍របស់ Daily Mail បានឲ្យដឹងថា លោក Sarri ដែលបានចាកចេញពី Chelsea កាលពីរដូវកាលមុន បានប្រាប់នាយកប្រតិបត្តិរបស់ Juve លោក Pavel Nedved ឲ្យធ្វើគ្រប់បែបយ៉ាងដើម្បីបាន Kante មកចូលរួមជាមួយនឹងក្លឹបអ៊ីតាលី។

photo of N-Golo Kante

គួរបញ្ជាក់ថា ក្រុមសេះបង្កង់របស់លោក Sarri បានយកឈ្នះក្រុម Bayer Leverkusen នៅក្នុងការប្រកួតវគ្គចែកពូល Champions League ដោយលទ្ធផល ៣-០ ហើយ ពួកគេត្រូវតតាំងជាមួយនឹងក្រុមកំពូលតារាង Inter Milan នៅចុងសប្ដាហ៍នេះ ក្នុងការប្រកួត Serie A៕