Sassuolo បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះដោយបាលស៊ុតទីខ្លួនឯង
13 Apr 2021 - 15:19:14 SHARE
នៅសប្ដាហ៍ទី ៣០ នៃក្របខណ្ឌ Serie A ក្រុម Benevento បានចាញ់ក្រុមភ្ញៀវ Sassuolo ដោយលទ្ធផល ១ ទល់នឹង ០ បន្ទាប់ពីគ្រាប់បាល់ស៊ុតបញ្ចូលទីខ្លួនឯងរបស់កីឡាករ Federico Barba ។

ការប្រកួតនៅពាក់កណ្តាលតង់ទី ១ ក្រុមទាំងពីរ គឺមិនសូវមានការស៊ុតចំគោលដៅនោះទេ ។ រហូតដល់ចុងតង់ទី ១ ខ្សែការពារ Federico Barba បានភ្លាត់ស៊ុតបញ្ចូលទីខ្លួនឯងនៅនាទទី ៤៥ ធ្វើអោយក្រុមភ្ញៀវមានឳកាសនាំមុខក្រុមម្ចាស់ផ្ទះ ១ ទល់នឹង ០ ។

ចូលដល់តង់ទី ២ ក្រុមទាំងសងខាងមិនមានការស៊ុតគ្រាប់បាល់បញ្ចូលទីទេ ប៉ុន្តែក្រុមភ្ញៀវបានដាក់សម្ពាធបន្ថែមទៀតទៅលើក្រុមម្ចាស់ផ្ទះ ។ ក្រុមរបស់លោក Filippo Inzaghi មានឱកាសនៅនាទីទី ៧១ ដោយការស៊ុតរបស់កីឡាករ Gianluca Lapadula ប៉ុន្តែត្រូវបានជួយសង្គ្រោះយ៉ាងអស្ចារ្យដោយអ្នកចាំទីសញ្ជាតិអ៊ីតាលី Andrea Consigli ។

សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព