អតីតខ្សែបម្រើរបស់ក្លឹបបិសាចក្រហម Manchester United តាំងពីឆ្នាំ 1991ដល់ឆ្នាំ 2013 លោក Paul Scholes បាននិយាយថា ក្រុមបិសាចក្រហម Manchester United ចាំបាច់ត្រូវមានវត្តមាននៅលើទីផ្សារដោះដូរឬទិញកីឡាករក្នងរដូវក្ដៅនេះ គឺកីឡាករដែលមានទេពកោសល្យល្អដូចជាកីឡាករ Gareth Bale និង Neymar ។

photo of Gareth Bale នឹង Neymar
Gareth Bale នឹង Neymar

ពិតណាស់ បិសាចក្រហមរដូវកាល 2017-18 នេះបានត្រឹមជាជើងឯករងក្នុងក្របខ័ណ្ឌ Premier League និង FA Cup ។ ដោយក្រុមរបស់លោក Jose Mourinho បានបញ្ចប់រដូវកាលនេះគ្មានឈ្នះពានអ្វីសោះនៅក្នុងដៃ។

លោក Scholes បាននិយាយថា៖ «ខ្ញុំគិតថា Man United ត្រូវតែចំណាយប្រាក់យ៉ាងច្រើន សម្រាប់ទិញកីឡាករដែលមានទេពកោសល្យល្អ ដើម្បីមិនឱ្យមានការធ្លោះធ្លោយដូចឆ្នាំនេះមិនបានឈ្នះពានអ្វីសោះ។ កីឡាករដែលខ្ញុំគិតថាចង់បាននោះគឺកីឡាករដែលមានឈ្មោះល្បីនៅទ្វីបអឺរ៉ុបនេះុ។​ ខណៈដែលពួកយើងកំពុងចង់បានគាត់ជាខ្លាំងនារដូវកាលនេះ។ គឺ ខ្សែប្រយុទ្ធ Gareth Bale និង Neymar» ៕

ប្រភពពី៖ Goal