អតីតកីឡាករខ្សែបម្រើរបស់បិសាចក្រហម Manchester United លោក Paul Scholes ថា បិសាចក្រហម មិនអាចឈ្នះពានរង្វាន់ក្នុងលីកជាមួយ Romelu Lukaku ដែរជាខ្សែប្រយុទ្ធដ៏សំខាន់របស់ពួកគេឡើយ។

Scholes ថា Man Utd មិនអាចឈ្នះពានជាមួយ Lukaku ទេ
Scholes ថា Man Utd មិនអាចឈ្នះពានជាមួយ Lukaku ទេ

ខ្សែប្រយុទ្ធសញ្ចាតិប៊ែលហ្ស៊ិករូបនេះ ត្រូវបានលោក Jose Mourinho ទិញពី Everton ក្នុងតម្លៃ 75 លានផោន (ស្មើនឹង 85 លានដុល្លារអាមេរិក) កាលពីឆ្នាំ 2017 ហើយចាប់តាំងពីពេលនោះមកគាត់បានស៊ុតបញ្ចូលទីបាន 31 គ្រាប់ក្នុង 62 ប្រកួតជាមួយក្លឹប។

សម្រាប់រដូវកាលនេះផងខ្សែប្រយុទ្ធវ័យ 25ឆ្នាំរូបនេះ រកបាន4គ្រាប់ហើយ ក្នុង8ប្រកួត។ ប៉ុន្តែ Scholes មិនជឿជាក់ថាអតីតកីឡាកររបស់ Chelsea និង Everton រូបនេះ ខ្ញុំមិនប្រាកដថាគាត់នឹងឈ្នះពានរង្វាន់លីកជាមួយជាមួយក្លឹបរបស់គាត់ទេ។ Lukaku គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនដែលមើលទៅហាក់ដូចជាមិនមានទំនុកចិត្តនោះទេ៕

ប្រភព៖ Goal