Scholes មើលឃើញគ្រូបង្វឹក ២រូបអាចស្រោចស្រង់ Man United បាន
13 Jan 2022 - 03:16:55 SHARE
អតីតកីឡាករ Paul Scholes របស់បិសាចក្រហម Manchester United មើលឃើញថា លោក Ralf Rangnick មិនទាន់ល្អគ្រប់គ្រាន់សម្រាប់ការដឹកនាំនៅទឹកដី Old Trafford ឡើយប៉ុន្តែបុរសម្នាក់គឺសក្ដិសមបំផុត។

អតីតកីឡាករបិសាចក្រហមបាននិយាយថា «ពួកគេត្រូវការអ្នកចាត់ការល្អបំផុតលើលោក។ ឬអាចនិយាយបានថា ១ក្នុងចំណោម ៥នាក់ដែលល្អផ្ដាច់គេក្នុងលោក ហើយពេលនេះគឺពួកគេមិនទាន់រកបានទេ។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន»។
បន្ទាប់ពីលើកឡើងបែបនេះហើយ Paul Scholes ក៏បានបន្ថែមថា រូបគេគិតថា Conte ដែលកំពុងជាអ្នកចាត់ការរបស់ Tottenham សក្ដិសមបំផុត ហើយ Pochettino អ្នកចាត់ការរបស់ PSG ក៏ទំនងដែរ ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព