photo of David de Gea
David de Gea of Manchester United

អតីតកីឡាករក្រុមបិសាចក្រហម Manchester United លោក Paul Scholes បាននិយាយថា វាពិតជាពិបាកបន្តិចហើយក្នុងការរារាំងអ្នកចាំទី David De Gea ឲ្យបន្តជាមួយនឹងក្រុមណាស់ ប្រសិនបើ Real Madrid ចង់បានរូបគេហើយ ។

អ្នកចាំទីសញ្ជាតិអេស្ប៉ាញ រូបនេះតែងតែមានពាក្យចចាមអារ៉ាម ក្នុងការផ្លាស់ទៅកាន់ Real Madrid រយៈប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

Scholes បាននិយាយថា «ប្រសិនបើ Real Madrid ចង់បាន De Gea នោះ Man Utd នឹងពិបាកក្នុងការក្សាគាត់ហើយ។ គាត់គឺជាអ្នកចាំទី ដែលល្អជាងគេនៅលើលោក ហើយពួកយើងពិតជាមិនចង់បាត់បង់គាត់ឡើយ។ អ្នកត្រូវតែដឹងថា De Gea ក៏ចង់ផ្លាស់ទៅទីនោះដែរ»៕

ប្រភពពី៖ express